អ្នក​គាំទ្រ​ក្ដៅ​ស្លឹក​ត្រចៀក​ចំពោះ​ទង្វើ​ចិត្ត​ដាច់​របស់ Song Seunghun ទៅ​កាន់​សៀវ ឡុង​នី

ទោះ​បី​ជា​ត្រូវ​បាន​អ្នក​គាំទ្រ​ដាស់​តឿន​ជា​ច្រើន​លើក​ច្រើន​សា​ហើយ​ក្ដី តែ​តារា​សម្ដែង​លំដាប់ A Song Seunghun នៅ​តែ​ធ្វើ​ហី​នៅ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​មិត្ត​ស្រី។

 

អ្នក​គាំទ្រ​ក្ដៅ​ស្លឹក​ត្រចៀក​ចំពោះ​ទង្វើ​ចិត្ត​ដាច់​របស់ Song Seunghun ទៅ​កាន់​សៀវ ឡុង​នី

 

ក្រោយ​ពេល​ប្រកាស​ពី​ចំណង​ស្នេហ៍​របស់​ខ្លួន​កាល​ពី​ខែ​សីហា​ឆ្នាំ​​មុន គូ​ស្នេហ៍​ល្បី​ឈ្មោះ តារា​សម្ដែង Song Seunghun និង​Liu Yifei តែង​រង​នូវ​ពាក្យ​ចចាមអារ៉ាម​ថា​បែក​គ្នា​ជា​ញឹកញាប់​ដោយ​សារ​តែ​ចំនួន​ពេល​​ដែល​អ្នក​ទាំង​មាន​វត្តមាន​ជាមួយ​គ្នា​នៅ​ទី​សាធារណៈ​គឺ​តិច​បំផុត។ ថ្មី​ៗ​នេះ ពាក្យ​ចចាមអារ៉ាម​ដដែល​បាន​លេច​ឮ​សារ​ជា​ថ្មី ដោយ​សារ​តែ​ទង្វើ​ដែល​ត្រូវ​គេ​ថា​ចិត្ត​ដាច់​របស់​តួ​រឿង “My Princess”។

 

កាល​ពី​ថ្ងៃ​ទី ២៥​ខែ​សីហា មុន​នេះ​គឺ​ជា​ថ្ងៃ​ខួប​កំណើត​លើក​ទី២៩​របស់​តួ​ស្រី​រឿង “យុទ្ធ​សិល្ប​ឥន្ទ្រី​ទេព”។ នៅ​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន ស្រី​ស្អាត​ត្រកូល Liu បាន​ទទួល​ពាក្យ​ជូន​ពរ​ពី​សំណាក់​អ្នក​គាំទ្រ​ក៏​ដូច​ជា​មិត្ត​រួម​ការងារ​របស់​ខ្លួន​ជា​ច្រើន។ យ៉ាងណាក៏ដោយ គេ​មិន​បាន​ឃើញ​សារ​អបអរ​ពី​បុរស​សំខាន់​របស់ Yifei នោះ​ទេ។ ក្រោយ​មក អ្នក​គាំទ្រ​បាន​រំអុក តារា​ប្រុស​វ័យ​៣៩​ឆ្នាំ​ជា​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម Weibo តែ​គេ​នៅ​តែ​មិន​ឃើញ​ប្រុស​ស្អាត​នេះ​កម្រើក​អ្វី​ទាំង​អស់។

 

អ្នក​គាំទ្រ​ក្ដៅ​ស្លឹក​ត្រចៀក​ចំពោះ​ទង្វើ​ចិត្ត​ដាច់​របស់ Song Seunghun ទៅ​កាន់​សៀវ ឡុង​នី

ខួបកំណើតឆ្នាំមុន​របស់ Liu Yifei មាន​ការចូលរួមពីមិត្តប្រុស

 

ទង្វើ​ខាង​លើ​របស់ Song Seunghun ត្រូវ​បាន​គេ​ចោទ​ថា​ចិត្ត​ដាច់​នៅ​ក្នុង​ថ្ងៃ​ពិសេស​របស់​សង្សារ។ យ៉ាងណាមិញ ក៏​មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ប្រហែល​ជា Song Seunghun ជាប់​រវល់​ខ្លាំង​ពេក ដក​ឃ្លា​មិន​រួច​ទើប​មិន​បាន​អបអរ​មិត្ត​ស្រី។ គួរ​បញ្ជាក់​ផង​ដែរ កាល​ពី​ខួប​កំណើត​ឆ្នាំ​មុន តារា​ប្រុស​កើត​ឆ្នាំ​១៩៧៦ បាន​ប្រារព្ធ​ពិធី​ជប់លៀង​មួយ​ឲ្យ​មិត្ត​ស្រី​របស់​ខ្លួន៕

 

អ្នក​គាំទ្រ​ក្ដៅ​ស្លឹក​ត្រចៀក​ចំពោះ​ទង្វើ​ចិត្ត​ដាច់​របស់ Song Seunghun ទៅ​កាន់​សៀវ ឡុង​នី

 

ចុចអាន៖អ្នក​គាំទ្រ​ខឹង​សម្បា​ពេល​សៀវ ឡុង​នី​ជាប់​បាត​តារាង​តារា​មាន​សម្រស់​ស្អាត​ធម្មជាតិ

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖afamily