រក​ឃើញ​​​​លោក​​តា​អាយុ​វែង​ដល់​​​១៤៥​​ឆ្នាំ​​​​​​​ ចង់​​សម្រេច​​ក្ដី​ប្រាថ្នា​​​ខុស​គេ

​​លោក​តា​ជនជាតិ​​ឥណ្ឌូណេស៊ី​​​​មាន​​វ័យ​​​ ១៤៥​​ឆ្នាំ​​​​​​ គឺ​ចាស់​ជាង​គេ​បំផុត​ ​ហើយ​មាន​ក្ដី​បំណង​​ប្រាថ្នា​​​​​​​ខុស​គេ​ ជា​​​​អ្វី​​ដែល​មនុស្ស​ទូទៅ​​មិន​ចង់​​បាន។

 

រក​ឃើញ​​​​លោក​​តា​អាយុ​វែង​ដល់​​​១៤៥​​ឆ្នាំ​​​​​​​ ចង់​​សម្រេច​​ក្ដី​ប្រាថ្នា​​​ខុស​គេ

 

លោក​តា​​ Mhah Gotho ​រស់​​នៅ​ទីក្រុង​​ Sragen ​​ខេត្ត​​ Central Java ​​​​​​​​ជា​មនុស្ស​​ម្នាក់​​​​​​​ ដែល​​មាន​ជីវិត​​ឆ្លង​​​កាត់​ព្រឹត្តិការណ៍​ធំ​របស់​ពិភពលោក​​​​​​​​​​ជា​ច្រើន​រាប់​មិន​អស់។

 

បើ​យោង​​ទៅ​តាម​​​បទ​សម្ភាស​ជា​មួយ​សារព័ត៌មាន​​​ឥណ្ឌូណេស៊ី​ Liputan 6​ ​​​​គាត់​​និយាយ​ថា​​ “​អ្វី​ដែល​​​​ខ្ញុំ​ចង់បាន​​ពេល​នេះ​​គឺ​​សេចក្ដី​ស្លាប់។​​ ​ចៅ​ៗ​របស់​ខ្ញុំ​​​​ទាំង​អស់​​សុទ្ធ​តែ​​​​​​រស់​នៅ​ម្នាក់​ឯង​​គ្មាន​​ប្រពន្ធ ឬ​ប្ដី​ឡើយ”។

 

ចៅ​ប្រុស​​​​​ម្នាក់​និយាយ​ថា ​​​លោក​តា​​របស់​គាត់​​​បាន​ត្រៀម​​ខ្លួន​​​​​​​​​លាចាក​លោក​​​​​​​​តាំង​ពី​អាយុ​​ ​១២២​​ឆ្នាំ​​មក​ម្ល៉េះ​​​។ ជា​ពិសេស​​​​បាន​​​​​​រៀប​ចំ​កន្លែង​​​​កប់​រួច​រាល់​ហើយ​ ​គឺ​នៅ​ក្បែរ​​​​​ផ្នូរ​ចៅ​​របស់​គាត់។

 

លោក​​តា​ Mbah ​​​​ហាក់​​មាន​ជីវិត​​ពោរពេញ​ដោយ​​​ក្ដី​រីករាយ​ច្រើន​​​​ជាង​ទុក្ខ​។​​ គាត់​មាន​​បងប្អូន​បង្កើត​ ១០​នាក់ ​​​និង​​ធ្លាប់​មាន​ប្រពន្ធ​ ៤​នាក់ ដោយ​ប្រពន្ធ​ចុងក្រោយ​ស្លាប់​​នៅ​​ឆ្នាំ​​ ១៩៨៨​។ កូន​របស់​​​គាត់​ទាំង​​អស់​​​ស្លាប់​ហើយ។ សព្វ​ថ្ងៃ​​គាត់​រស់​​នៅ​ជាមួយ​​​​ចៅ​បង្កើត ​ចៅ​​ទួត​ និង​ចៅ​លួត។ ដោយ​សារ​តែ​វ័យ​កាន់​តែ​​ជរា​​​ខ្លាំង​ពេក ​​គាត់​មិន​អាច​​មើល​ឃើញ​អ្វី​ជុំវិញ​ខ្លួន​ច្បាស់​ ​បាន​តែ​ស្ដាប់​វិទ្យុ។ នៅ​ពេល​​គេ​សួរ​​​​លោក​តា​ថា ​មាន​អាថ៌កំបាំង​​​​អ្វី​ធ្វើ​​ឲ្យ​អាយុ​វែង​​​ គាត់​​ឆ្លើយ​​​ថា​​ “​​សៀវភៅ​​​រូប​មន្ត​នោះ ​គឺ​គ្រាន់​​សេចក្ដី​អត់​ធ្មត់​ប៉ុណ្ណោះ”។​​​​

 

​​​​​​​​​​​​​​​​​​​​​បើ​យោង​ទៅ​តាម​​​​មន្ត្រី​​​​ឥណ្ឌូណេស៊ី​​បាន​កត់​ត្រា​ ​ថ្ងៃ​​ខែ​ឆ្នាំ​កំណើត​​​របស់​​​លោក​តា​ Mhah Gotho ដែល​បាន​បញ្ជាក់​​ក្នុង​​​អត្តសញ្ញាណ​​ប័ណ្ណ​​​​​ គឺ​កើត​នៅ​ថ្ងៃ​​ទី​​​៣១ ខែ​ធ្នូ ​ឆ្នាំ​ ១៨៧០ ដែល​ធ្វើ​​ឲ្យ​លោក​តា​ចាស់​ជាង​​​​​​​មនុស្ស​​​ចាស់​បំផុត​​​​​​ធ្លាប់​​​ចុះ​​ក្នុង​បញ្ជី​ Guiness’s Book Record ទៅ​ទៀត​​។ ​​​ស្ត្រី​បារាំង ​​​​​​Jeanne Calment ​ធ្លាប់​រស់​​ដល់​ ១២២​ឆ្នាំ។

 

​​​​​​​​ទោះ​ជា​យ៉ាងណា​​ ​​​លោក​តា​​​ Mbah ​​​​​​មិន​ត្រូវ​​បាន​​​​ទទួល​ស្គាល់​​​​ជា​​​មនុស្ស​ចាស់​​​បំផុត​​របស់​ពិភព​លោក​​ជា​ផ្លូវការ​ទេ។ ​​​​បើ​តាម​ប្រភព​ដដែល​​​​​បញ្ជាក់​ថា​​​ មាន​មនុស្ស​ ២​នាក់​ផ្សេង​ទៀត​​​​ ​មាន​អាយុ​វែង​ជាង​លោក​តា​ Mbah ​​គឺ​​ជនជាតិ​​​នីហ្សេរីយ៉ា​​​ James Olofintuyi អាយុ​ ១៧១​​ឆ្នាំ និង​​​​ជនជាតិ​​អេត្យូពី​ Dhaquabo Ebba អាយុ​ ១៦៣​ឆ្នាំ៕​

 

រក​ឃើញ​​​​លោក​​តា​អាយុ​វែង​ដល់​​​១៤៥​​ឆ្នាំ​​​​​​​ ចង់​​សម្រេច​​ក្ដី​ប្រាថ្នា​​​ខុស​គេ

 

រក​ឃើញ​​​​លោក​​តា​អាយុ​វែង​ដល់​​​១៤៥​​ឆ្នាំ​​​​​​​ ចង់​​សម្រេច​​ក្ដី​ប្រាថ្នា​​​ខុស​គេ

 

រក​ឃើញ​​​​លោក​​តា​អាយុ​វែង​ដល់​​​១៤៥​​ឆ្នាំ​​​​​​​ ចង់​​សម្រេច​​ក្ដី​ប្រាថ្នា​​​ខុស​គេ

 

រក​ឃើញ​​​​លោក​​តា​អាយុ​វែង​ដល់​​​១៤៥​​ឆ្នាំ​​​​​​​ ចង់​​សម្រេច​​ក្ដី​ប្រាថ្នា​​​ខុស​គេ

 

 

ចុចអាន៖ នារី​​ចាស់​ជាង​គេ​​ទាំង​៥រូប​​ ដែល​រស់​បាន​យូរ​បំផុត​ក្នុង​លោក

ចុចអាន៖ គូ​ស្នេហ៍ចាស់​ជាងគេ​លើ​លោក ​ធ្វើ​​ខួបកំណើត​រួមគ្នា

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Jakarta.coconuts​​​​​