ឡូយមែន Kenneth Ma ចំណាយប្រាក់ ២,៥ លានដុល្លារទិញផ្ទះថ្មី

6 Videos


កាលពីពេលថ្មីៗនេះ តារាសម្តែងហុងកុងវ័យ ៤២ ឆ្នាំ Kenneth Ma ត្រូវបានគេដឹងថា បានចំណាយប្រាក់ប្រមាណ ១៩,៦ លានដុល្លារហុងកុង ដែលត្រូវនឹង ២,៥៣ លានដុល្លារអាមេរិក ទិញផ្ទះថ្មីនៅលើកោះ Tai Koo Shing ។

ឡូយមែន Kenneth Ma ចំណាយប្រាក់ ២,៥ លានដុល្លារទិញផ្ទះថ្មី

គេបានដឹងដែរថា មុនពេលលោកទិញផ្ទះថ្មី តារាសម្តែងរូបនេះគឺរស់នៅជាមួយម្តាយ និង បងស្រី ហើយអាស្រ័យហេតុនេះ ទើបលោកសម្រេចចិត្តទិញផ្ទះថ្មី ដើម្បីឲ្យគ្រួសាររស់នៅសុខស្រួល ជាមួយបរិវេណធំទូលាយជាងមុន ដោយសុខចិត្តដាក់ផ្ទះចាស់សម្រាប់ជួលវិញ ។ ថ្វីបើតារាសម្តែងរូបនេះមានវ័យ ៤២ ឆ្នាំហើយក្តី លោកនៅតែមិនទាន់រកបាននារីម្នាក់សម្រាប់ដើរ លើវិថីជីវិតជាមួយគ្នាឡើយ ។

ឡូយមែន Kenneth Ma ចំណាយប្រាក់ ២,៥ លានដុល្លារទិញផ្ទះថ្មី

លោកក៏បានប្រាប់បន្ថែមដែរថា «ខ្ញុំមិនទាន់បានគិតពីរឿងនេះទេ ដោយទុកឲ្យនិស្ស័យជាអ្នកកំណត់វិញ ។ សព្វថ្ងៃ ខ្ញុំរវល់នឹងការងារច្រើន តែទោះបីជាលំបាកយ៉ាងណាក្តី ខ្ញុំត្រូវតែខិតខំ ព្រោះប្រាក់បានមកពិបាកណាស់» ។

ឡូយមែន Kenneth Ma ចំណាយប្រាក់ ២,៥ លានដុល្លារទិញផ្ទះថ្មី

គួរបញ្ជាក់ដែរថា តារាសម្តែងរូបនេះមានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះតែធ្លាប់បង្ហាញមុខក្នុងរឿងភាគចិនយ៉ាងច្រើន ៕

ថាវរិទ្ធ (ប្រភព ៖ ជេនស្តារ)