សុខ ពិសី បង្ហាញអារម្មណ៍ហត់នឿយ និង ឈឺចាប់

6 Videos


សុខ ពិសី កំពុងមមាញឹកនៅក្នុងការថតបទចម្រៀងនិងថតរឿងស្ទើរតែរកពេលសម្រាកគ្មាន រហូតនាងបានបង្ហាញនូវអារម្មណ៍រពិតនៅក្នុងចិត្ត រួមជាមួយនិងបង្ហាញរូបភាពដែលនាងត្រូវរបួសនិងមានស្នាមជាំជាច្រើន ដើម្បីឲ្យអ្នកគាំទ្ររបស់ខ្លួនបានឃើញ ។

សុខ ពិសី បង្ហាញអារម្មណ៍ហត់នឿយ និង ឈឺចាប់

សុខ ពិសី បានបង្ហាញនូវអារម្មណ៍ផ្ទាល់ខ្លួននៅលើទំព័រ Facebook របស់ខ្លួនថា «ខ្ញុំហត់និងឈឺខ្លួនប៉ុហ្នឹង ដើម្បីធ្វើឲ្យខ្សែភាពយន្តថ្មីទទួលបានគុណភាពនិងលើកកម្ពស់ខ្សែភាពយន្តខ្មែរឲ្យកាន់តែរីកចម្រើន ខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព យប់ម៉ិញថតទល់ភ្លឺ ថ្ងៃនេះថតបន្តប្លង់ ដឹងតែទល់ភ្លឺទៀតហើយ ត្រៀមចិត្តមុនពេលទៅថតឲ្យហើយ ព្រោះដឹងតែឈឺខ្លួននិងដាច់យប់ព្រោះប្លង់លំបាកៗច្រើន»

សុខ ពិសី បង្ហាញអារម្មណ៍ហត់នឿយ និង ឈឺចាប់

គ្រាន់តែថតរឿងថ្មីនេះ សុខ ពិសី ត្រូវរបួសពេញខ្លួន សូម្បីតែពេលវេលាសម្រាកក៏គ្មានដែរ ជាក់ស្តែងនៅយប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៦ នាងត្រូវថតប្លង់ជាច្រើនតាំងពីយប់រហូតទល់ភ្លឺ ។ សុខ ពិសី ថែមទាំងនិយាយថា «ម៉ោងគេភ្ញាក់ពីគេង ឯខ្ញុំវិញទើបតែមកដល់ផ្ទះ ព្រោះទើបថតចប់ ខ្ញុំហត់និងអស់កំលាំងខ្លាំងណាស់»

សុខ ពិសី បង្ហាញអារម្មណ៍ហត់នឿយ និង ឈឺចាប់

ទោះបីជាហត់នឿយយ៉ាងណា សុខ ពិសី នៅតែបង្ហាញនូវអារម្មណ៍រីករាយនិងពេញចិត្តចំពោះការងាររបស់ខ្លួន ដោយនាងសង្ឃឹមថាស្នាដៃថ្មីនេះនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងជាក់ជាមិនខាន ។ មួយរយៈពេលកន្លងមកនេះនាងរវល់ខ្លាំងជាមួយការងារសិល្បៈ រហូតមានពេលខ្លះត្រូវដាច់បាយ ដាច់ទឹកទៀតផង ៕ អាលីណា

សុខ ពិសី បង្ហាញអារម្មណ៍ហត់នឿយ និង ឈឺចាប់សុខ ពិសី បង្ហាញអារម្មណ៍ហត់នឿយ និង ឈឺចាប់សុខ ពិសី បង្ហាញអារម្មណ៍ហត់នឿយ និង ឈឺចាប់សុខ ពិសី បង្ហាញអារម្មណ៍ហត់នឿយ និង ឈឺចាប់សុខ ពិសី បង្ហាញអារម្មណ៍ហត់នឿយ និង ឈឺចាប់សុខ ពិសី បង្ហាញអារម្មណ៍ហត់នឿយ និង ឈឺចាប់សុខ ពិសី បង្ហាញអារម្មណ៍ហត់នឿយ និង ឈឺចាប់សុខ ពិសី បង្ហាញអារម្មណ៍ហត់នឿយ និង ឈឺចាប់