ម៉ូតូស្ទេប សង្ស័យឆ្លងភ្លើង ឆាបឆេះសន្ធោរសន្ធៅ ហើយម្ចាស់គេចខ្លួនបាត់

រាជធានីភ្នំពេញ ៖ ម៉ូតូស្ទេបមួយគ្រឿង ត្រូវបានអណ្ដាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ ពេលកំពុងបើកបរតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរតាមផ្លូវ កាលពីវេលាម៉ោង ៨និង៣០ នាទី យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នៅចំណុចផ្លូវលេខ១៥៤ កែងនិងផ្លូវលេខ៦៣ ស្ថិតក្នុងសង្កាត់ ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយភ្លាមៗនោះ ម្ចាស់ម៉ូតូ បានគេចខ្លួនបាត់ ពីកន្លែងកើតហេតុ។

សាក្សីបានឲ្យដឹងថា នៅមុនពេលមាន អគ្គិភ័យឆាបឆេះ ម៉ូតូខាងលើ គេបានឃើញ យុវជនម្នាក់ ជិះម៉ូតូម៉ាកស្ទេប ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ៦៣ ទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ ម៉ូតូបានឆ្លងចរន្ដភ្លើង ឆាបឆេះចេញជាអណ្ដាតភ្លើង យ៉ាងសន្ធោសន្ធៅ ហើយប្រជាពលរដ្ឋ បាននាំគ្នាយក បំពង់ពន្លត់អគ្គិភ័យ និងយកទឹក ទៅជះពន្លត់តែមិនបណ្ដាលឲ្យ ម្ចាស់ម៉ូតូរងរបួសនោះទេ៕
ម៉ូតូស្ទេប សង្ស័យឆ្លងភ្លើង ឆាបឆេះសន្ធោរសន្ធៅ ហើយម្ចាស់គេចខ្លួនបាត់

ម៉ូតូស្ទេប សង្ស័យឆ្លងភ្លើង ឆាបឆេះសន្ធោរសន្ធៅ ហើយម្ចាស់គេចខ្លួនបាត់

ប្រភព៖ watphnom

  • ម៉ូតូស្ទេប សង្ស័យឆ្លងភ្លើង ឆាបឆេះសន្ធោរសន្ធៅ ហើយម្ចាស់គេចខ្លួនបាត់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:ជីវិតនិងសង្គម
Tags: