​ដំឡូងបារាំង​ញ៉ាំ​បែប​ណា​ទើប​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​?

​ដំឡូងបារាំង​ញ៉ាំ​បែប​ណា​ទើប​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​?

​ដំឡូងបារាំង​គឺជា​បន្លែ​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​អ្នក ព្រោះ​វា​អាច​ជំនួយ​គ្រប់កន្លែង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​អ្នក​ដែរ​ឲ្យតែ​អ្នកប្រើ​ដំឡូងបា​រាំងនេះ​ត្រូវ​។ ដូចនេះ​តើ​គួរតែ​ញ៉ាំ​ដូចម្តេច​ទើប​វា​អាច​ជួយ​គ្រប់គ្រង​បាន​?

​នៅពេល​ដែល​អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​នេះ ក្រៅ​ពី​អ្នក​ញ៉ាំ​ថ្នាំ​ដើម្បី​បញ្ចុះ​រាល់ថ្ងៃ អ្នក​អាច​យក​ដំឡូងបារាំង​ស្រស់​មក​កិន​ទឹក​ញ៉ាំ​បាន នោះ​វា​នឹង​ជួយ​បញ្ចុះ និង​ទប់​សម្ពាធ​ឈាម​អ្នក​មិន​ឲ្យ​ឡើង​នោះ​ទេ​។ នៅក្នុង​នោះ​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ជួយ​ការពារ​មិន​ឲ្យ​សរសៃឈាម​អ្នក​កក​រឹង​នោះ​ទេ វា​នឹង​ជួយ​សម្រួល​ឲ្យ​ឈាមដើរ​ស្រួល​។ អ្នក​អាច​យក​ដំឡូងបារាំង​ទៅ​លាង​ឲ្យ​ស្អាត ហើយ​ចិត​សំបក​ចេញ រួច​យក​ទៅ​កិន​ទឹក​។ ក្រោយពេល​ដែល​កិន​រួច អ្នក​អាច​ដាក់​ស្ករ ឬ​ទឹកឃ្មុំ​ក៏​បាន​ដែរ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​បាន​។ ប្រសិន​ជា​អ្នក​ចូលចិត្ត​ស្ករ អ្នក​អាច​ដាក់​ស្ករ​។ តែ​បើ​អ្នក​ចូលចិត្ត​ទឹកឃ្មុំ​អ្នក​អាច​ដាក់​ទឹកឃ្មុំ​ចូលទៅ​ក្នុង​នោះ​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ buzzlife.com.tw

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។