ស្អាតដល់ម្លឹងហើយ នៅប្រើស្ទីលពិសេស សុំមិត្តប្រុសរៀបការទៀត!

កាលពីពេលថ្មីៗនេះ បុរសៗនៅប្រទេសចិនមួយចំនួនកំពុងមានចិត្តច្រណែនជាមួយបុរសម្នាក់ដែលមានសំណាងបានមិត្តស្រីរបស់ខ្លួនលុតជង្គង់សុំរៀបការនៅក្នុងចំណោមមនុស្សម្នាជាច្រើន មិនត្រឹមតែប៉ុណ្ណោះនារីម្នាក់នោះបានខិតខំរកលុយដោយខ្លួនឯងដើម្បីទិញម៉ូតូប្រណីត Harley ជាកាដូសម្រាប់មិត្តប្រុសរបស់នាងថែមទៀតផង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នារីរូបស្រស់ខាងលើនេះជាស្រីម្នាក់ដ៏រឹងមាំ ឆ្លាត និង ពូកែ មិនត្រឹមតែប៉ុណ្ណោះនាងជានិសិត្សទៅសិក្សានៅក្រៅប្រទេសថែមទៀតផង ។ តាមការមើលឃើញរបស់មនុស្សម្នានៅក្នុងឱកាសនោះ គឺនារីដ៏ស្រស់ស្អាតខាងលើបានស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌ស និង បើកបរម៉ូតូ Harley ខ្លួនឯងដោយមានបាច់ផ្កា និង សំបុត្រទ្រព្យសម្បត្តមួយច្បាប់កាន់នឹងដៃថែមទៀតផង ។

ពេលបានជួបមិត្តប្រុសរបស់ខ្លួន នារីម្នាក់នេះបានលុតជង្គង់នៅចំពោះមុខហើយបាននិយាយថា «ទីបំផុតខ្ញុំរកលុយបានគ្រប់ចំនួនសម្រាប់ម៉ូតូ Harley ជាទីស្រឡាញ់របស់បងហើយ! រៀបការជាមួយខ្ញុំបានទេ! ខ្ញុំនឹងដាក់ឈ្មោះបងក្នុងបញ្ជីទ្រព្យសម្បត្តិនេះ!» ។ សម្រាប់ទង្វើរបស់នារីវ័យក្មេងម្នាក់នេះបានធ្វើឲ្យមនុស្សមួយចំនួននិយាយថា «ស្រីដូចនេះតើរកនៅឯណាបាន?» ។

គួរបញ្ជាក់ដែរថា នារីមិនបង្ហាញឈ្មោះខាងលើទើបតែត្រឡប់មកពីសិក្សាក្រៅប្រទេសហើយនាង និង មិត្តប្រុសរបស់នាងបានស្គាល់គ្នារយៈពេលយូរណាស់មកហើយ ។ តាមការលើកឡើងរបស់នាងបានឲ្យដឹងថា នាងជឿជាក់ថាស្នេហារបស់នាងគឺជាស្នេហ៍ពិត ដូចនេះហើយទើបនាងបានខិតខំធ្វើការរកលុយដើម្បីទិញម៉ូតូ Harley ឲ្យមិត្តប្រុសរបស់នាង ។ នាងថែមទាំងបានពន្យល់ទៀតថា «ការលៈបង់ដើម្បីមនុស្សដែលយើងស្រឡាញ់ គឺមិនមែនជាកាតព្វកិច្ចរបស់មនុស្សប្រុសតែម្នាក់ទេ ដូចនេះយើងជាមនុស្សស្រីហេតុអ្វីត្រូវពឹងផ្អែកទៅលើតែមនុស្សប្រុសតែម្នាក់ ? » ៕

ប្រភព៖ pmhotnews


Related Posts