ខ្លាំងប៉ះខ្លាំង លោកស្រី Clinton និងលោក Trump ប៉ះទង្គិចគ្នាហើយ សង្គ្រាមពាក្យសម្តីផ្ទុះឡើង

(អាមេរិក)៖ ​បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ ​លោកស្រី​ ​ ហីលឡារី គ្លីនតុន Hillary Clinton​ បានចោទប្រកាន់ ​លោក Donald Trump ​មកពីគណបក្សសាធារណៈ ​កាលពីថ្ងៃព្រហស្បតិ៍ ម្សិលម៉ិញ ថាបាន « បង្កាត់ភ្លើង» ​ដោយរើសអើងជាតិសាសន៍ ​រហូតស្វែងរករូបថត​របស់គាត់​ ដើម្បីប្តឹងក្រុមជនជាតិភាគតិច​ ឡើងសាលាឩទ្ធន៍ទៀតផង។​
ផ្ទុយពីដូណាល់ ត្រាំ​ លោកស្រី ហ៊ីលឡារី គ្លីនតុន ​ចង់បានការគាំទ្រ ពី​ជនជាតិ ស្បែកខ្មៅ និងប្រជាជនអាមេរិក ដែលនៅភាគខាងត្បូងប្រទេស​ ដើម្បីទទួលបានជ័យ ជំនះ នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ​ វាដូចគ្នាទៅនឹងក្រុមចំរុះ​ ដែលបានជួយ លោកប្រធានាធិបតី បារ៉ាក់ ​អូបាម៉ាឱ្យឈ្នះការបោះឆ្នោត ​កាលពីឆ្នាំ២០០៨អីចឹង។​ ចំណែកឯលោកត្រាំ ដែលទទួលបានការគាំទ្រខ្លាំង ​ពីជនជាតិស្បែកសនោះ ​គាត់មិនខ្វល់ ពីការទទួលបានជ័យជំនះ ​ដោយឥតប្រយោជន៍នោះទេ គាត់អាចកាត់ចោលនូវការគាំទ្រ ​ទាំងនោះចោលបាន ចំពោះប្លុកស្បែកខ្មៅ។​
ក្នុងនោះផងដែរ លោកស្រី គ្លីនតុន បានថ្លែងសន្ទរកថាខ្លាំងៗ ទៅកាន់លោក ដូណាល់ ត្រាំថា៖ « Donald Trump បានលើកពានរង្វាន់ នៅក្នុងការរើសអើងពូជសាសន៍ និងអំពើឆ្កួតរបស់គាត់ហើយ »។ មហាសេដ្ឋី អចលទ្រព្យប្រាក់លាននេះ ក៏បានចោទលោក ស្រី គ្លីនតុន និងគណបក្សប្រជាធិបតេយ្យលោកស្រី ជាដើមចម ​ដែលធ្វើឱ្យជនជាតិដើម អាមេរិកស្បែកខ្មៅស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ។​ កាលពីថ្ងៃពុធកន្លងទៅ ដែលការ ​ជួបជុំគ្នាមួយ នៅរដ្ឋMississippi ​ លោក ត្រាំហៅ ​លោកស្រី គ្លីនតុនថា៖«ឆ្កួតលីលាមែន ដែលមើលមនុស្សទៅលើពណ៌ ដើម្បីទទួលបានសម្លេង​បោះឆ្នោតឱ្យ ដោយមិនមើលទៅលើមនុស្សជាតិទាំងមូលនោះទេ»។​ 
សូមបញ្ជាក់ថា​ ការបោះឆ្នោតថ្នាក់ជាតិ​ របស់សហរដ្ឋអាមេរិក នឹងឈានមកដល់ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៦​ ខាងមុខហើយ។​ ក្នុងនោះផងដែរ ការប្រកួតប្រជែងគ្នា រវាងគណបក្សប្រជាធិតេយ្យ​ និង គណបក្សសាធារណៈ កាន់តែខិតទៅរកការគ្រងដំណែងហើយ​ មិនដឹងថា​ លោកស្រី ​ហ៊ីលឡារី គ្លីនតុន​ ឬក៏លោក ​ដូណាល់​ ត្រាំ​នោះទេ ព្រោះបេក្ខភាពទាំងពីរ ​សុទ្ធសឹង​ តែមានសមត្ថភាពដូចគ្នា ​រងចាំដំណើរការបោះឆ្នោតនេះទាំងអស់គ្នា៕ ​

ខ្លាំងប៉ះខ្លាំង លោកស្រី Clinton និងលោក Trump ប៉ះទង្គិចគ្នាហើយ សង្គ្រាមពាក្យសម្តីផ្ទុះឡើងខ្លាំងប៉ះខ្លាំង លោកស្រី Clinton និងលោក Trump ប៉ះទង្គិចគ្នាហើយ សង្គ្រាមពាក្យសម្តីផ្ទុះឡើងអត្ថបទ៖ កញ្ញា
ប្រភព៖ http://www.reuters.com