ប្រជុំបទល្បីៗលើឆាក The Voice ដែលមានអ្នកចូលមើលលើសពី ២១ លាននាក់ (មានវីដេអូ)

6 Videos


កម្មវិធី The Voice ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋានស្គាល់យ៉ាងច្បាស់ថា ជាកម្មវិធីមួយដែលតម្រូវឲ្យបេក្ខជនគ្រប់រូបត្រូវប្រកួតប្រជែងគ្នាតាំងពីវគ្គជម្រុះដំបូង រហូតសល់តែបេក្ខជនចុងក្រោយដែលមានសំឡេងល្អជាងគេលើកពានរង្វាន់ ។

ប្រជុំបទល្បីៗលើឆាក The Voice ដែលមានអ្នកចូលមើលលើសពី ២១ លាននាក់ (មានវីដេអូ)

កម្មវិធីនេះដំបូងឡើងត្រូវបានបង្កើតដោយលោក John de Mol សញ្ជាតិហូឡង់ តែក្រោយមកវាក៏ត្រូវបានគេទិញសិទ្ធិយកទៅចាក់ផ្សាយបន្តនៅតាមបណ្តាប្រទេសនានាទៀត ។ វគ្គដែលភ្ញាក់ផ្អើលជាងគេក្នុងកម្មវិធីនេះគឺវគ្គបង្វិលកៅអី (Blind Audition) ដែលលក្ខណៈសម្បត្តិរបស់បេក្ខជន មិនត្រូវបានគ្រូបង្វឹកឃើញមុននោះទេ ដោយវាផ្អែកសុទ្ធសាធទៅសំឡេងតែមួយមុខគត់ ។

ប្រជុំបទល្បីៗលើឆាក The Voice ដែលមានអ្នកចូលមើលលើសពី ២១ លាននាក់ (មានវីដេអូ)

ខាងក្រោមនេះជាវីដេអូប្រជុំបទល្បីៗនៅក្នុងវគ្គបង្វិលកៅអីក្នុងកម្មវិធី The Voice ជុំវិញពិភពលោក ដែលមានអ្នកចូលមើលជិត ២២ លាននាក់លើ Youtube ៖

រិទ្ធី (ប្រភព ៖ យូធូប)