​ហេតុអ្វី​បានជា​កូន​ចូល​ចិត្ត​ខាំ​ក្បាលដោះ​ម្តាយ​?

​ហេតុអ្វី​បានជា​កូន​ចូល​ចិត្ត​ខាំ​ក្បាលដោះ​ម្តាយ​?

​មាន​កូនក្មេង​មួយចំនួន​នៅពេល​ដែល​បៅ​ម្តងៗ​គឺ​ចូល​ចិត្ត​ខាំ​ក្បាលដោះ​របស់​ម្តាយ​ណាស់ ដែល​ធ្វើឲ្យ​អ្នក​ម្តាយ​មួយចំនួនឈឺ​ជាខ្លាំ​ង​។ តើ​នេះ​មកពី​មូលហេតុ​អ្វី​ទៅ​?

​មាន​កូនក្មេង​មួយចំនួន​ចូលចិត្ត​ខាំ​ដោះ​អ្នក​ម្តាយ​គឺ​ដោយសារ​តែ​នៅពេលដែល​គេ​ដុះធ្មេញ​ថ្មី ហើយ​គេ​ចង់​សាកល្បង​ធ្មេញ​របស់គេ​។ ម្យ៉ាងទៀត​មាន​ពេល​ខ្លះ​មក​ពី​គេ​ផ្តាសាយ ឬ​ត្រចៀក​មាន​បញ្ហា ដែល​ធ្វើឲ្យ​គេ​ពិបា​កលេប ឬ​ជញ្ជក់​ក៏​គេ​អាច​ខាំ​ដូចគ្នា​ដែរ​។ ដូចនេះ​មុននឹង​អ្នក​បំបៅកូន អ្នក​អាច​ណែនាំ​ប្រាប់​គេ​បាន​ពី​របៀប​បៅ ដោយ​កុំឲ្យ​គេ​ខាំ នោះ​យូរ​ទៅ​គេ​នឹង​ចេះ​ស្តាប់​សម្តី​អ្នក ហើយ​មិន​សូវ​ខាំ​ទៀត​ទេ​។ អ្នក​ក៏​អាច​ប្រាប់​គេ​ពីរ​បស់​មួយចំនួន​ដែល​គេ​អាច​ខាំ ឬ​មិន​អាច​ខាំ​ដែរ ទើប​គេ​មិន​ខាំ​ផ្តេសផ្តាស​។ នៅពេល​ដែល​កូន​ផ្តាសាយ អ្នក​អាច​បំបៅ​គេ​ដោយ​ប្រើ​វិធី​បញ្ឈរ​បាន នោះ​គេ​នឹង​មិន​ខាំ​នោះទេ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ mamaclub.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។