ខ្លាំងទៅខ្លាំងមក! ប៊ិះដាច់.ក

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​យប់​ថ្ងៃ​ទី​២៥ សីហា ២០១៦ បន្ទាប់​ពី​កើត​ជម្លោះ​​ហិង្សា​រវាង​បុរស​២​នាក់ រហូត​ម្នាក់ទៅ​​យក​កាំបិត​ផ្គាក់​ ​​កាប់​លើគូ​ជម្លោះ​ប៊ិះ​ដាច់​.​ក ស្ថិត​ត្រង់​ចំណុច​ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ឱ្យ​ដឹង​ថា គូ​ជម្លោះ​ទាំង​២​នាក់ម្នាក់​ឈ្មោះ​យ៉ យ៉ាំ​ង​សែ អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម (របួស​ត្រង់​.​ក) ត្រូវគេបញ្ជូនទៅ​សង្គ្រោះ និង​ម្នាក់​ទៀតឈ្មោះ​ភិន ឡុ​ង អាយុ​៥០​ឆ្នាំ (​ជន​ដៃដល់​) ទាំង​២​នាក់​ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ទាំង​២​នាក់​បាន​ឈ្លោះ​ជេរ​ប្រមាថ​គ្នា​តាំងពី​រសៀល​មក​ម្ល៉េះ ហើយ​ត្រូវ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​រួច​ម្តង​ហើយ ។ លុះ​នៅ​វេលា​ម៉ោងជាង​០៧​យប់​ថ្ងៃ​ដដែល ​ក៏​​ផ្ទុះ​រឿង​​មួយសាទៀត គេ​ឃើញ​បុរស​វៀតណាម (​ជន​រង​គ្រោះ​) បាន​យក​ដំបង​ទៅ​វាយ​បុរស​នោះ ​ធ្វើ​ឱ្យ​គាត់​រត់ឡើង​ទៅ​លើ​ផ្ទះ​ទាញ​កាំបិត​ផ្គាក់ ​មក​កាប់​ទៅ​លើ​បុរស​វៀតណាមវិញចំត្រង់.ក​តែ​ម្តង ។ ក្រោយ​កើតហេតុ​ភ្លាម​ៗ បុរស​ដែល​កាប់​គេ​នោះត្រូវ​​ឃាត់ខ្លួន​ភ្លាម​ៗផងដែរ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ខណៈកំពុងអង្គុយរាប់លុយលក់បន្លែ កាលពីវេលាម៉ោង១៦៖៣០នាទី ល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីមន្រ្តី នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខន ម៉ារ៉េន ភេទប្រុសអាយុ ៣១ឆ្នាំ មានមុខរបរជាកសិករ រស់នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ចំណែកជនសង្ស័យឈ្មោះ ជិន ប្រុស ភេទប្រុស អាយុ ៣៤ឆ្នាំ មានមុខរបរកសិកររស់នៅ ភូមិ ឃុំជាមួយគ្នា។ ប្រភពដដែលបានបន្ដទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានឆ្លងទូកដររបស់ឈ្មោះ សួស៊ីម យកបន្លែមកលក់នៅត្រើយខាងលិច លុះពេលលក់អស់ជនរងគ្រោះបានមកអង្គុយ រាប់លុយថ្លៃលក់បន្លែតែម្នាក់ឯង នៅពេលនោះមិនដឹងជាមានរឿងអ្វី ស្រាប់តែជនសង្ស័យដើរ មកពីខាងលិចដោយដៃ មានកាន់ពូថៅចូលមកកាប់ជនរងគ្រោះ ចំក្បាលខាងក្រោយចំនួន ២ ពូថៅ បណ្តាលឲ្យរងរបួសធ្ងន់តែម្ដង ភ្លាមៗនោះត្រូវបានអ្នកជិតខាង ដឹកបញ្ជូនទៅកាន់គ្លីនិកឯកជន ដើម្បីជួយសង្គ្រោះតែដោយសារ ស្ថាភាពរបួសធ្ងន់ធ្ងរពេក ទើបបញ្ជូនបន្តទៅកាន់មន្ទីរ ពេទ្យភ្នំពេញ។

ចំណែកជនសង្ស័យវិញ ក្រោយពេលកើតហេតុបានហែលទឹក គេចខ្លួនបាត់ បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលបន្ត ចំណែកជនសង្ស័យ ត្រូវបាននគរបាលកសាងសំណុំរឿង ស្វែងរកចាប់ខ្លួន ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខ្លាំងទៅខ្លាំងមក! ប៊ិះដាច់.ក

ខ្លាំងទៅខ្លាំងមក! ប៊ិះដាច់.ក

ខ្លាំងទៅខ្លាំងមក! ប៊ិះដាច់.ក