ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលនឹងធ្វើឱ្យការនាំចេញត្បូងនិងគ្រឿងអលង្ការធ្លាក់ចុះដែរ

អ្នកជំនាញផ្នែកឧស្សាហកម្មត្បូងបានឱ្យដឹងថា ការនាំចេញត្បូង និងគ្រឿងអលង្ការត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ១ភាគរយដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក្នុងប្រទេសជាច្រើន ហើយផលប៉ះពាល់ទៅលើទំនុកចិត្តរបស់អតិថិជន។

ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលនឹងធ្វើឱ្យការនាំចេញត្បូងនិងគ្រឿងអលង្ការធ្លាក់ចុះដែរ

លោក Vibul Hongsrichinda ប្រធានសមាគមអ្នកនាំចេញប្រាក់ថៃបានមាន ប្រសាសន៍ថា ពាណិជ្ចកម្មគ្រឿងអលង្ការ និងត្បូងអាចប្រឈមមុខនឹងការលំបាកជាច្រើននៅក្នុងទីផ្សារជាច្រើន ខណៈដែល អ្នកប្រើប្រាស់ជាច្រើនកំពុងតែសន្សំប្រាក់ដើម្បីចំណាយទៅលើតម្រូវការផ្សេងទៀត។

លោកបានបន្តទៀតថាទោះបីជាយ៉ាង ណាក៏ដោយការលក់សម្ភារដែលមិនសូវទាន់សម័យមួយចំនួនដូចជា ថ្មត្បូង និងគ្រឿងលម្អរជាច្រើនបានបន្តងើបឡើង។
ពាណិជ្ជកម្មត្បូងនិងគ្រឿងអលង្ការដែលរួមមានមាសប្រហែលជានឹងធ្លាក់ចុះក្នុងឆ្នាំនេះប៉ុន្តែនៅឆ្នាំក្រោយវិញត្រូវបានគេមើលឃើញថានឹងមានពន្លឺឡើងវិញ។
ជាមួយនឹងការស្ទុះឡើងនៃភ្ញៀវទេស ចរក្នុងឆ្នាំនេះការលក់គ្រឿងអលង្ការ និង ត្បូងនៅទីផ្សារថៃវិញក៏កំពុងតែកើនឡើងផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយនាយកដ្ឋានជំរុញពាណិជ្ចកម្មអន្តរជាតិថៃបានរំពឹងថា ការនាំចេញគ្រឿងអលង្ការនិងត្បូងនឹងកើនឡើង១០ភាគរយដល់ចំនួន៧,៨៩ពាន់លានដុល្លារសហរដ្ឋអាមេរិក(២៧៨ពាន់លានបាត)ក្នុងឆ្នំានេះ។
លោក Malee Choklumlerd អគ្គនាយកដ្ឋាននេះបានមានប្រសាសន៍ថាការលក់គ្រឿងលម្អរ និងគ្រឿងអលង្ការទៅកាន់ទីផ្សារបរទេសក្នុងឆ្នាំនេះនឹងកើនឡើងខ្លាំងដោយសារតែត្បូងថៃត្រូវបានគេចាត់ទុកថាមានគុណភាពល្អ ហើយត្រូវបានគេរចនាបានយ៉ាងស្អាតល្អ។

ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលនឹងធ្វើឱ្យការនាំចេញត្បូងនិងគ្រឿងអលង្ការធ្លាក់ចុះដែរ

កាលពីឆ្នាំមុនការនាំចេញគ្រឿងអលង្ការ និងត្បូងថៃបានឈានដល់៧,១៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។ សម្រាប់ពាក់ កណ្តាលដំបូងនៃឆ្នាំនេះការនាំចេញត្បូង និងគ្រឿងអលង្ការថៃដែលរួមមានមាសនោះបានធ្លាក់ចុះ១,៣ភាគរយដល់ចំនួន ៣,៦១ពាន់លានដុល្លារសហរដ្ឋអាមេរិក ។

ជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលថៃក្នុងការជំរុញឧស្សាហកម្ម អលង្ការ និងត្បូងនោះនាយកដ្ឋាននេះនឹងចេញនូវការតាំងពិពរណ៍ត្បូងនិងគ្រឿង អលង្ការលើកទី៥៨ ក្នុងទីក្រុងបាងកក។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី៧ដល់ ថ្ងៃទី១១ ខែកញ្ញាខាងមុខនេះហើយត្រូវបានគេរំពឹងថានឹងមានអ្នកចូលទស្សនាចំនួន ៣០.០០០នាក់មកពីជុំវិញពិភពលោក៕ រ័ត្ន

ប្រភព៖ Nokorwatnews

  • ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលនឹងធ្វើឱ្យការនាំចេញត្បូងនិងគ្រឿងអលង្ការធ្លាក់ចុះដែរ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:ជីវិតនិងសង្គម
Tags: