ញាក់សាច់! នារីបើកតាក់ស៊ី ស្អាតបំផុតនៅជប៉ុន អ្នកជិះមិនចង់ចុះ (មានវីដេអូ)

ជប៉ុន៖ ជាធម្មតាមនុស្សគ្រប់គ្នាតែងតែមានអារម្មណ៍មិនល្អ នៅពេលដែលធ្វើដំណើរតាមរថយន្ត ហើយមានការកកស្ទះចរាចរណ៍ ផ្ទុយទៅវិញ វាអាចនឹងល្អប្រសើរ ប្រសិនបើអ្នកកំពុងជិះក្នុងតាក់ស៊ីពិសេសមួយ នៅក្នុងប្រទេសជប៉ុន ដែលបើកបរដោយនារីរូបស្រស់ Ikuta Kana ដែលជានារីបើកតាក់ស៊ីស្អាតបំផុតប្រចាំប្រទេស។

ស្រីស្អាត Ikuta ដែលជាតារាម៉ូដែលផងនោះ បានចាប់យកការងារទី២ជាអ្នកបើកបររថយន្តតាក់ស៊ី ដោយសារតែភាពមិនស្ថិតស្ថេរនៃអាជីពជាតារាម៉ូដែល។ 

ស្រីស្រស់រូបស្អាត អាយុ២៤ឆ្នាំ មកពីខេត្ត Nagano រូបនេះបានចាប់ផ្តើមអាជីពជាតារាម៉ូដែលឲ្យទស្សនាវដ្ដី Mina និងទទួលបានការគាំទ្រយ៉ាងឆាប់រហ័ស។ ប្រជាប្រិយភាពរបស់នាង បាននាំឲ្យនាងអាចចូលរួមក្នុងកម្មវិធីទូរទស្សន៍របស់ជប៉ុនមួយឈ្មោះ Nino San ។

រយៈពេល២ឆ្នាំនាង Ikuta បានក្លាយជាសមាជិកក្រុមតារាម៉ូដែល Mina Mates នៃទស្សនាវដ្ដី Mina ហើយនាងក៏បានធ្វើការបង្ហាញម៉ូដជាច្រើនសម្រាប់ហាងកែសម្ផស្សមួយចំនួនដូចជា Voce និង ELO ផងដែរ។ 

ក្រោយមកស្រីស្អាតដែលបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ រូបនេះក៏ទទួលបានប័ណ្ណបើកបររថយន្ត និងបានចូលរួមជាមួយគម្រោង Asuka Traffic Dream Project ។ ក្រៅពីអ្នកបើកបរ នាងក៏ត្រូវបានគេហៅថា ជា កញ្ញា Asuka ផងដែរ ហើយនាងក៏នឹងក្លាយជាអ្នកតំណាងឲ្យក្រុមហ៊ុនក្នុងការបង្ហាញខ្លួនលើទូរទស្សន៍ផងដែរ៕

ប្រភព ៖
បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload