​លោក សម រង្ស៊ី អាច​ចុះឈ្មោះ​បោះឆ្នោត​បាន​ដូច​ប្រជាពលរដ្ឋ​ទូទៅ​

លោក គូ​យ ប៊ុន​រឿន អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​នៅក្នុង​ថ្ងៃនេះ​យ៉ាង​ដូច្នេះ​ថា បើតាម​គោលការណ៍​ច្បាប់​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អាចមាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត​។ ប៉ុន្តែ​ការចុះឈ្មោះ​នេះ គេ​អាចមាន​សិទ្ធិ​ប្ដឹង​ជំទាស់​លោក សម រង្ស៊ី មិន​ឲ្យ​ចុះឈ្មោះ​បាន បើសិនជា​គេ​រកឃើញថា ការចុះឈ្មោះ​បោះឆ្នោត​របស់លោក សម រង្ស៊ី មាន​ភាពមិនប្រក្រតី​នោះ​។​

អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក គួ​យ ប៊ុន​រឿន បាន​មានប្រសាសន៍ ក្នុង​កិច្ចប្រជុំ​ស្តីពី​នីតិវិធី​នៃ​ការចុះឈ្មោះ​បោះឆ្នោត​គាំទ្រ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង​ការបញ្ជូន​ទិន្នន័យ​មក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៦ ថា ព្រោះ​តាមច្បាប់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត ប៉ុន្តែ​នៅពេល​បិទ​បញ្ជី​ដំបូង​អាចមាន​ការប្តឹង​ជំទាស់ ព្រោះ​បើ​យោងតាម​ច្បាប់​គាត់​មាន​សិទ្ធិ​ក្នុង​ការចុះ ប៉ុន្តែ​នៅពេល​បិទ​បញ្ជី​ដំបូង​ប្រហែល​ជាមាន​គេ​ប្តឹង​ជំទាស់ ទៅលើ​ករណី​របស់គាត់ ។​

គួរ​បញ្ជាក់ថា បច្ចុប្បន្ន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ច្រើន​ករណី​ផ្សេងគ្នា ពិសេស​សំណុំរឿង​ព្រហ្មទណ្ឌ​បរិហារកេរ្តិ៍​លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​បទ​បរិហារកេរ្តិ៍ លោក ហេង សំរិន ប្រធានរដ្ឋសភា​ជាដើម​។ សំណុំរឿង​ទាំងនោះ ត្រូវបាន​លោក សម រង្ស៊ី បញ្ជាក់ថា ជា​រឿង​នយោបាយ​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​តុលាការ​គាបសង្កត់​លោក និង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បញ្ហា​នេះ​កំពុងតែ​បង្ក​ផលប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ និង​ដំណើរការ​បោះឆ្នោត​៕

visal_line_15_mar_2016_nec