អីក៏ដាច់ដាបម្ល៉េះ! ​យាយអាយុ៧៧ឆ្នាំក៏មិនលើកលែង

ខេត្ត​ព្រៃវែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មាន​ហេតុការណ៍​គួរឱ្យហួសចិត្ត និងព្រៃផ្សៃ​បំផុត ដែលបុរសម្នាក់​អគតិម្នាក់​បាន​ធ្វើសកម្ម​ភាព​​ចាប់រំលោភ​យាយ​អាយុ​៧៧ឆ្នាំ រហូតបានសម្រេច ខណៈ​កំពុង​ជម្រះស្មៅក្នុងចម្ការ​របស់លោកយាយ ​ហើយ​ជននោះ​បាន​រត់គេច​ខ្លួន ដែល​​ហេតុការណ៍នោះ​ កើតឡើង​កាលពីវេលាម៉ោង០៤ និង​៣០​នាទីរសៀល​​ថ្ងៃ​ទី​២៥ ​សីហា ២០១៦ ។

ប្រភពឱ្យដឹងថា ជនសង្ស័យ​​ត្រូវបាន​កម្លាំងសមត្ថកិច្ច​ធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួនបាន​ ស្ថិត​នៅចំ​ណុ​ច​វាលស្រែ​ខាងត្បូង ក្នុង​ភូមិ​​បា​ប្រិ​យ៍ ឃុំ​ព្រែក​ចង្ក្រាន រួចប​ញ្ជួ​នទៅ​កាន់​អធិការដ្ឋាន​នគរបាលស្រុកស៊ី​ធរ​កណ្ដាល​ ដើម្បី​​ចាត់ការ​តាមច្បាប់ ។ ជនសង្ស័យ​ឈ្មោះគ្រុ​ត ស្រន ​អាយុ​៤០​ឆ្នាំ ​​រីឯ​លោកយាយរងគ្រោះ​​​អាយុ​៧៧​ឆ្នាំ ​​។

ក្រោយ​ពី​ទទួល​​បាន​ព័​ត៌​មាន​ភ្លាម​ ត្រូវ​កំលាំង​នគរបាល​​​ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រហូត​​ចាប់ខ្លួនបាន​តែ​ម្តង ៕