​ការតាំងពិព័រណ៍​ខ្នាត​អន្តរជាតិ ដ៏​ធំ​បំផុត​នៅ​កម្ពុជា ពីថ្ងៃ​ទី​២៦-២៩ សីហា​

ភ្នំពេញ:
ពិព័រណ៍​ឧស្សាហកម្ម គ្រឿងយន្ត​កម្ពុជា អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ ដែលជា​ការតាំងពិព័រណ៍ ខ្នាត​អន្តរជាតិ​ដ៏​ធំ​បំផុត នៅ​កម្ពុជា បានធ្វើ​ឡើង នៅ​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៦ នៅ​សាល​សន្និបាត និង​មជ្ឈមណ្ឌល​តាំងពិព័រណ៍​កោះ​ពេជ្រ​។​

​ការតាំងពិព័រណ៍​ខ្នាត​អន្តរជាតិ ដ៏​ធំ​បំផុត​នៅ​កម្ពុជា​នេះ គឺមាន​ជាង ២០០ ក្រុមហ៊ុន មកពី​ប្រទេស​ចំនួន ១៤ ចូលរួម ព្រមទាំង​ប្រទេស​កម្ពុជា ផងដែរ នឹង​តាំង​បង្ហាញ​ផលិតផល និង​បច្ចេកវិទ្យា​ចុងក្រោយ ទៅតាម​ស្ដង់​នីមួយៗ សរុប​ជាង​២៥០​ស្ដង់​។

​ពិធី​សម្ភោ​ធ​ជា​ផ្លូវការ នឹងត្រូវ​រៀបចំ​ដោយ ក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd និង​សហការ​ដោយ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សមាគម​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា​(GMAC) សភាពាណិជ្ជកម្ម​កម្ពុជា​(CCC) និង​គាំទ្រ​ដោយ​អគ្គនាយកដ្ឋាន ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម​(TPD)​។​
​ការចូលរួម​ពី​ក្រុមហ៊ុន អន្តរជាតិ​ល្បីៗ ដោយសារ​តែមាន​ស្ថានភាព សេ​ដ្ឋិ​កិច្ច​ល្អប្រសើរ និង​មានតម្លៃ​ពលកម្ម​ស​ម្យ​រម្យ​។ ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ ដូចជា RIECKERMANN, TRUMPF, VEIT, JUKI, ORGAN NEEDLES, EISENKRAFT កំពុងតែ​ស្វែងរក​ឱកាស​ជំនួញ នៅ​ប្រទេស​កម្ពុជា ដោយ​ចូល​រូ​ម​ព្រឹត្តិការណ៍​មួយ​នេះ​។

​សមាគមន៍​ឧស្សាហកម្ម​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច​តៃវ៉ាន់ ដែលមាន​ក្រុមហ៊ុន ចំនួន​១០ ក៍​នឹង​តាំង​បង្ហាញ​ប្រភេទ ឧបករណ៍​អគ្គិសនី ថាមពល និង​ប្រព័ន្ធ​ភ្លើង ជា​លើកដំបូង​ផងដែរ​។ សូមកុំ​ខកខាន ក្នុងការ​ចូលរួម​ទស្សនា ក្រុមហ៊ុន​ទាំងអស់នោះ នៅ​ការតាំងពិព័រណ៍​៤​ថ្ងៃ ដើម្បី​អភិវឌ្ឍន៍​ទស្សនៈ វិស័យ​ពាណិជ្ជកម្ម​របស់លោក​អ្នក​។

​វេទិកា​ពិព័រណ៍​ឧស្សាហកម្ម​ដ៏​លេចធ្លោ​បំផុត អស់​រយៈពេល​៥​ឆ្នាំ មកហើយ ដែល​ពិព័រណ៍​ឧស្សាហកម្ម គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ នៅតែ​តាំងចិត្ត​ថា ជា​វេទិកា​ពាណិជ្ជកម្ម ដែល​ផ្សារភ្ជាប់​ទំនាក់ទំនង រវាង​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​ក្រៅ​ស្រុក​។

​អ្នកចូលរួម​ការតាំង​ពិព័រណ៍​ទាំងអស់ ពិតជា​មានការ​ភ្ញាក់ផ្អើល ជាមួយនឹង​ព្រឹត្តិការណ៍ ឧស្សាហកម្ម ដែលមាន​លក្ខណៈ​ស្ដង់ដារ​អន្តរជាតិ ដែល​រៀបចំ​ដោយ អ្នករៀបចំ​ដែលមាន​ជំនាញ​។ តាមរយៈ​ការចូល​ទស្សនា ពិព័រណ៍​ឧស្សាហកម្ម គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ លោកអ្នក​នឹង​អាច​ទិញ​ផលិតផល ដែលមាន​តម្លៃ​ស​ម្យ​រម្យ ឱកាស​ទទួលបាន​ចំណេះដឹង ពី​បច្ចេកវិទ្យា​ថ្មីៗ និង​អាច​ពិភាក្សា​ជាមួយ អ្នកជំនួញ​មកពី​ក្រៅប្រទេស​ទៀតផង​៕N​/S