ខ្លាំងហួស! ទើបតែអាយុ១១ឆ្នាំសោះ ឈ្នះអាហារូបករណ៍ ទៅរៀនថ្នាក់មហាវិទ្យាល័យ

អាមេរិក៖ មនុស្សជាច្រើនតែងតែទទួលបានឱកាសល្អៗ ឬយ៉ាងហោចណាស់ក៏ធ្លាប់បានឮដែរ តែជារៀងរាល់ថ្ងៃ មិនមែនមនុស្សគ្រប់តែងតែទទួលបាន ឱកាសល្អដូចក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ដែលអាចមានឱកាសចូលទៅអង្គុយរៀន ក្នុងសាកលវិទ្យាល័យជាមួយនិស្សិតដទៃទៀតនោះទេ។

វាជារឿងដ៏អស្ចារ្យ ដែលក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ឈ្មោះ Daniel Liu បានឈ្នះអាហារូបករណ៍ទៅរៀន​ នៅក្នុងមហាវិទ្យាល័យ ហើយពេលនេះគេកំពុងតែសិក្សាផ្នែកគីមីសាស្រ្តសរីរាង្គ នៅសាកល Toledo ក្នុងរដ្ឋអូហៃយ៉ូ និងរៀននៅថ្នាក់វិទ្យាល័យក្នុងពេលតែមួយ។

មិនតែប៉ុណ្ណោះក្មេងប្រុស Daniel Liu បានទាក់ទាញចំណាប់អារម្មណ៍ពីមិត្តរួមថ្នាក់របស់គាត់ ចំពោះភាពវ័យឆ្លាយក្នុងអាយុវ័យក្មេងបែបនេះ ហើយគាត់ក៏បានធ្វើឲ្យកក្រើកដល់ក្រុមអ្នកនិយមលេងអ៊ិនធើណេតផងដែរ។ 

គួរបញ្ជាក់ថា កាលពីថ្ងៃច័ន្ទ មិត្តរួមថ្នាក់គីមីសាស្រ្តសរីរាង្គ របស់ Daniel Liu បានបង្ហោះរូបភាពគាត់មួយ និងបានសរសេរថា “ក្មេងប្រុសអាយុ១១ឆ្នាំនេះ គឺជាមិត្តរួមថ្នាក់គីមីសាស្រ្តសរីរាង្គរបស់ខ្ញុំ ហើយគាត់បាននិយាយថា បើពួកយើងមានសំណួរអ្វីអាចផ្ញើសារសួរគាត់បាន“ ។

រូបភាពដែលបានបង្ហោះនោះ ត្រូវបានគេចែកចាយបន្តជិត ១២០,០០០ដង ប៉ុន្តែនេះមិនមែនជាលើកទីមួយឡើយ សម្រាប់សមិទ្ធិផលរបស់ Liu ។ កាលពីឆ្នាំ២០១៥ Liu គឺជាមនុស្សក្មេងជាងគេបំផុត ដែលមានឈ្មោះជាជើងឯកនៃការប្រកួតគីមីវិទ្យាថ្នាក់ជាតិ នៅ White House Science Fair ហើយទទួលបានអាហារូបករណ៌ ១០,០០០ដុល្លារ ជាលទ្ធផលនៃការទទួលជ័យជំនះនេះទៀតផង៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខ្លាំងហួស! ទើបតែអាយុ១១ឆ្នាំសោះ ឈ្នះអាហារូបករណ៍ ទៅរៀនថ្នាក់មហាវិទ្យាល័យ

ខ្លាំងហួស! ទើបតែអាយុ១១ឆ្នាំសោះ ឈ្នះអាហារូបករណ៍ ទៅរៀនថ្នាក់មហាវិទ្យាល័យ

ខ្លាំងហួស! ទើបតែអាយុ១១ឆ្នាំសោះ ឈ្នះអាហារូបករណ៍ ទៅរៀនថ្នាក់មហាវិទ្យាល័យ