តារាចម្រៀង ខាន់ ជែមស៍ ឡើងស៊េរី រថយន្ត Mazda 2016

6 Videos


ចុងក្រោយនេះ គេសង្កេតឃើញតារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ខាន់ ជែមស៍ កាន់តែ អ៊ុនអៀរ ។ ក្រៅពីការងារសិល្បៈ ខាន់ ជែមស៍ ក៏ជាម្ចាស់ភោជនីយដ្ឋានស្ទូចបង្កងសមុទ្រ ដែលទើបបើក ដំណើរការកាលពីប៉ុន្មានខែមុននេះ ។ ថ្មីៗនេះតារាចម្រៀងរូបនេះ ទើបនិងដូរស៊េរីរថយន្តទំនើប Mazda ឆ្នាំ ២០១៦ ។

តារាចម្រៀង ខាន់ ជែមស៍ ឡើងស៊េរី រថយន្ត Mazda 2016

កាលពីពេលថ្មីៗនេះតារាចម្រៀងខាន់ ជែមស៍ បានបោះទុនបង្កើតភោជនីយដ្ឋាន «ស្ទូចបង្កងសមុទ្រ» ដែលមានទីតាំងនៅទួលគោក ដោយចំណាយថវិការអស់រាប់ម៉ឺនដុល្លារ ។ កាលណោះលោកបើកសម្ភោធចំថ្ងៃខួប កំណើតកូនស្រីរបស់លោក ។ បង្កើតភោជនីយដ្ឋានមិនទាន់បានប៉ុន្មានផង ខាន់ ជែមស៍ ក៏បានបង្កើតផលិតផល ឡេលាបមុខ ដែលមានឈ្មោះថាJames ដែលពេលនេះកំពុងចរាចរនៅលើទីផ្សារ ។

តារាចម្រៀង ខាន់ ជែមស៍ ឡើងស៊េរី រថយន្ត Mazda 2016

នៅក្នុងពេលឆាប់ៗខាងមុខនេះ លោកត្រៀមនឹងបង្កើតទឹកអប់បន្ថែមទៀត។ការបោះទុនជាបន្តបន្ទាប់របស់តារាចម្រៀង ខាន់ ជែមស៍ បាន ធ្វើអោយមិត្តរួមអាជីព បើកភ្នែកធំៗស្ទើរគ្រប់គ្នា ។ អ្វីដែលកត់សំគាល់នោះ កាលពីពេលថ្មីៗនេះ ខាន់ ជែមស៍ ទើបនិងដូរ ស៊េ រីរថយន្ត Mazda ឆ្នាំ ២០១៦ ដែលលោកបានប្រាប់ថា មានតម្លៃប្រមាណជា ៥ ម៉ឺនដុល្លារ ។

តារាចម្រៀង ខាន់ ជែមស៍ ឡើងស៊េរី រថយន្ត Mazda 2016

ខាន់ ជែមស៍ ត្រូវបានគេចាត់ទុកជាតារាចម្រៀង ដែលមានឈ្មោះបោះសម្លេងគ្រាន់បើនៅក្នុងសង្គម សិល្បៈ ។ ហើយថ្មីៗនេះលោកបានងាកមកច្រៀងបទ Original Song ដែលសម្រិតសម្រាំងចេញពីស្នាដៃកូន ខ្មែរ ដែលបទនោះមានចំណងជើងថា«Bigoបំបែកស្នេហ៍ខ្ញុំហើយ» ។

តារាចម្រៀង ខាន់ ជែមស៍ ឡើងស៊េរី រថយន្ត Mazda 2016

តារាចម្រៀងរូបនេះបានប្រាប់ថា មានគេអញ្ជើញលោកទៅសម្តែងនៅប្រទេសអាមេរិក អូស្ត្រាលី កាណាដានិង បារាំង ជាបន្តបន្ទាប់ដែរ តែ លោក ច្រានចោល ដោយសារជាប់រវល់ការងារក្នុងស្រុក ៕ ចេនី

តារាចម្រៀង ខាន់ ជែមស៍ ឡើងស៊េរី រថយន្ត Mazda 2016