ក្នុងព្រឹត្តិការណ៍អូឡាំពិកនៅរីយ៉ូ ចិនចេញព័ត៌មានលឿនព្រោះមានមនុស្សយន្តអ្នករាយការណ៍

មនុស្សយន្តដែលមាននាទីរាយការណ៍ព័ត៌មានដែលចិនបានបញ្ជូនទៅយកព័ត៌មាននៅក្រុងរីយ៉ូ (Rio) បានផ្តល់ជាព័ត៌មានយ៉ាងទាន់ចិត្ត និងឆាប់រហ័ស។ ក្នុងព្រឹត្តិការណ៍រយៈពេល ១៥ ថ្ងៃនេះ មនុស្សយន្តត្រឹមតែមួយគ្រឿងប៉ុណ្ណោះរបស់ចិនបង្កើតបានជាអត្ថបទព័ត៌មានបានរហូតដល់ទៅ ៤៥០ ។

ក្នុងព្រឹត្តិការណ៍អូឡាំពិកនៅរីយ៉ូ ចិនចេញព័ត៌មានលឿនព្រោះមានមនុស្សយន្តអ្នករាយការណ៍

មនុស្សយន្តនោះត្រូវគេដាក់ឈ្មោះថា “ស៊ាវមីងបូត Xiaomingbot” អាចរាយការណ៍ព័ត៌មានបានយ៉ាងលឿនពោលគឺព័ត៌មាននឹងចេញក្រោយពេលបញ្ចប់ការប្រកួតមួយៗត្រឹមតែ ២ ទៅ ៣ នាទីតែប៉ុណ្ណោះ ហើយក្នុងមួយថ្ងៃ វាអាចសរសេរអត្ថបទព័ត៌មានបានចន្លោះពី ៣០ ទៅ ៤០ អត្ថបទ។ កាន់តែពិសេសទៅទៀត កាលពីថ្ងៃទី ១៤ ខែ សីហា វាអាចសរសេរបានរហូតដល់ទៅ ៥៨ អត្ថបទក្នុងមួយថ្ងៃ។ ក្នុងអត្ថបទព័ត៌មានមួយៗរបស់វា មានពាក្យភាគច្រើនប្រមាណជា ១០០ ពាក្យ។ ហើយក្នុងការប្រកួតវិញ្ញាសាបាល់ទាត់នារីរបស់ក្រុមបាល់ទាត់តំណាងប្រទេសចិន មនុស្សយន្តនោះសរសេរអត្ថបទបានវែងជាងគេបង្អស់ដោយមានពាក្យសរុបចំនួន ៨២១ ពាក្យ។

ក្នុងព្រឹត្តិការណ៍អូឡាំពិកនៅរីយ៉ូ ចិនចេញព័ត៌មានលឿនព្រោះមានមនុស្សយន្តអ្នករាយការណ៍

មនុស្សយន្តខាងលើទាញយកទិន្នន័យពីកន្លែងផ្ទុកទិន្នន័យរបស់ការប្រកួតកីឡាអូឡាំពិកដើម្បីយកមកបង្កើតជាអត្ថបទព័ត៌មានដោយវាអាចធ្វើបានយ៉ាងរហ័សបំផុត។ អត្ថបទមួយនិយាយពីការប្រកួតបែតមីនតុន (Badminton) ដែលកីឡាការិនីចិនឈ្នះចេញផ្សាយភ្លាមៗក្រោយចប់ការប្រកួតត្រឹមតែពីរបីនាទីតែប៉ុណ្ណោះ។ ក្រៅពីរាយការណ៍ព័ត៌មាននៅក្រុងរីយ៉ូ ចិនក៏គ្រោងនឹងឱ្យ ស៊ាវមីងបូត រាយការណ៍ព័ត៌មានក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកអឺរ៉ុបផងដែរ៕

ប្រភព ៖mohameas

  • ក្នុងព្រឹត្តិការណ៍អូឡាំពិកនៅរីយ៉ូ ចិនចេញព័ត៌មានលឿនព្រោះមានមនុស្សយន្តអ្នករាយការណ៍已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:ជីវិតនិងសង្គម
Tags: