អ្នកចាំទី Newcastle ផ្ទេរទៅ Ajax, អ្នកចាំទី Ajax ទៅ Barcelona, អ្នកចាំទី Barcelona ទៅ Man City

អ្នកចាំទី Tim Krul របស់ក្លិប Newcastle បានផ្ទេរទៅលេងនៅក្លិប Ajax ក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីចុះហត្ថលេខាបន្តកុងត្រាថ្មីនៅកីឡដ្ឋាន Magpies នេះ។

Tim-Krul

កីឡាករហូឡង់វ័យ ២៨ឆ្នាំរូបនេះមកលេងនៅ Ajax បន្ទាប់ពីអ្នកចាំទី Jasper Cillessen បានផ្ទេរទៅលេងនៅក្លិបអេស្បាញ Barcelona ដើម្បីជំនួសកីឡាករ Claudio Bravo ដែលបានផ្ទេទៅលេងនៅ Manchester City។

Claudio-Bravo

ក្លិប Barcelona បានចុះហត្ថលេខាផ្ទេរកីឡាករ Jasper Cillessen នេះក្នុងតម្លៃខ្លួន ១១.១លានផោន។

Jasper-Cillessen

Cillessen អ្នកចាំទីសញ្ជាតិហូឡង់ វ័យ ២៧ឆ្នាំបានចុះកុងត្រាលេងចំនួន ៥ឆ្នាំជាមួយម្ចាស់ជើងឯកលីកកំពូលអេស្បាញនេះ។

ការផ្ទេរចេញរបស់ Cillessen ធ្វើឡើងបន្ទាប់ពីអ្នកចាំទីរបស់ឈីលី Bravo វ័យ ៣៣ឆ្នាំបានផ្ទេរទៅក្លិប Manchester City ក្នុងតម្លៃខ្លួន ១៥.៤លានផោន៕

The post អ្នកចាំទី Newcastle ផ្ទេរទៅ Ajax, អ្នកចាំទី Ajax ទៅ Barcelona, អ្នកចាំទី Barcelona ទៅ Man City appeared first on CamboSport.

  • អ្នកចាំទី Newcastle ផ្ទេរទៅ Ajax, អ្នកចាំទី Ajax ទៅ Barcelona, អ្នកចាំទី Barcelona ទៅ Man City已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:កីឡា