AC Milan ច្រានចោលសំណើរទិញខ្សែការពារពីក្លិប Chelsea

ក្លិប AC Milan បានបដិសេធការដេញថ្លៃដ៏សំខាន់ពីក្លិបតោខៀវ Chelsea ដែលចង់ទិញខ្សែការពារ Alessio Romagnoli និងបាននិយាយថាកីឡាកររូបនេះ មិនសម្រាប់លក់ទេ។

Alessio-Romagnoli

ក្លិបអង់គ្លេស Chelsea ត្រូវបានគេរាយការណ៍ថា បានផ្តល់តម្លៃខ្លួន ៣៥លានផោនសម្រាប់កីឡាករវ័យ ២១ឆ្នាំរូបនេះ។

Romagnoli ជម្រើសជាតិអ៊ីតាលី អាយុក្រោម ២១ឆ្នាំបានផ្ទេរចូលលេងនៅ Milan ពីក្លិប Roma ក្នុងតម្លៃខ្លួន ២១.២៥លានផោនកាលពីរដូវក្តៅឆ្នាំមុន។

សេចក្តីថ្លៃងការណ៍របស់ក្លិប AC Milan នេះបានឲ្យដឹងថា «កីឡាករនេះមិនមែនសម្រាប់លក់ទេ ដូច្នេះ ការចរចានេះ នឹងមិនបន្តទៀតទេ»៕

The post AC Milan ច្រានចោលសំណើរទិញខ្សែការពារពីក្លិប Chelsea appeared first on CamboSport.