បែកធ្លាយ ឯកសារផលិតនាវាមុជទឹកទំនើបបំផុតរបស់ឥណ្ឌា

ប្រទេស​ឥណ្ឌា​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្រោយ​កាសែត​ ​The Australian​ ​ចេញ​ផ្សាយ​ឯកសារ​សម្ងាត់​ទាក់ទង​នឹង​វិធី​ផលិត​នាវាមុជទឹក​ទំនើប​បំផុត​របស់​ខ្លួន។

 

ឯកសារ​​ប្រមាណ​ ​២២ ០០០​ ​សន្លឹក​ ​បាន​បង្ហាញ​​ទិន្នន័យ​ទាំង​ស្រុង​នៃ​បច្ចេកទេស​ផលិត​នាវាមុជទឹក​ទំនើប​បំផុត​របស់​​ប្រទេស​ឥណ្ឌា​ ​និង​គម្រោង​ការ​ផលិត​នាវា​មុជទឹក​ទាំង​ ​៦​ ​គ្រឿង​របស់​កងទ័ព​ជើង​ទឹក​ប្រទេស​នេះ។

 

បច្ចេកវិទ្យា​នាវាមុជទឹក​របស់​ឥណ្ឌា​ត្រូវ​គេ​ទទួល​ស្គាល់​ថា ​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​បំផុត​ ​ខណៈ​ដែល​នាវា​ប្រទេស​នេះ​មាន​សម្លេង​ស្ងាត់​ ​ហើយ​មិន​ងាយ​រ៉ាដា​ចាប់​បាន។ លើសពីនេះនាវាទាំងនោះគឺប្រើនូវ​ម៉ាស៊ីនដែលដំណើរការ​ដោយ​ថាមពលនុយក្លេអ៊ែរ ហើយមានសមត្ថភាពអាចបាញ់កាំជ្រួចរយៈចម្ងាយឆ្ងាយ។

 

បែកធ្លាយ ឯកសារផលិតនាវាមុជទឹកទំនើបបំផុតរបស់ឥណ្ឌា

 

ជុំ​វិញ​បញ្ហា​នេះ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា​ប្រកាស​ថា​ ជា​ករណី​ ​Hack​ ​ដ៏​ធំ​ ​និង​គ្រោះ​ថ្នាក់​បំផុត​ ​ហើយ​ពួក​គេ​នឹង​រក​មុខ​អ្នក​ប្រព្រឹត្ត​ឲ្យ​ខាន​តែ​បាន។ ដោយ​ឡែក​លោក​ ​Scott Gordon​ ​នាយក​ប្រតិបត្តិ​ភ្នាក់ងារ​ផ្ដល់​សេវា​សុវត្ថិភាព​លើ​ឯកសារ​ឌីជីថល​ ​FinalCode​ ​បាន​លើក​ឡើង​ថា​ ការ​លេច​ធ្លាយ​នូវ​ឯកសារ​ជាង​ ​២​ ​ម៉ឺន​សន្លឹក​នោះ​ពិត​ជា​ស្នាដៃ​នៃ​ការ​សហការ​រវាង​មន្ត្រី​ជាន់​ខ្ពស់​ ​និង​អ្នក​ផលិត​ដើម្បី​ទទួល​ផលប្រយោជន៍​ឯកជន​ក្នុង​រូបភាព​ណា​មួយ៕

 

 

អាន​បន្ត​ ​៖​ ម៉ូតូកូនកាត់ NAVI លក់តម្លៃ ៦០០ ដុល្លារ​នៅឥណ្ឌា​ ទើប​មក​ដល់​ខ្មែរ​ក្តៅៗ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​hackeread