​បើក​ម៉ូតូ​បំរុង​បត់​ឆ្វេង ត្រូវ​រថយន្តបុក បណ្តាលអោយ​ស្លាប់​ម្នាក់​

តាកែវ:
បុរស​ម្នាក់ បាន​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ ក្នុងទិសដៅ​ខ្វែងគ្នា នៅ​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ ៩៩​និង​១០០ ស្ថិតនៅ​ក្នុងភូមិ​កំពង់​ជ្រៃ  ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៦ ។

​លោក ប៉ិច វណ្ណា អធិការរង​ស្រុក​ទ្រាំង បានអោយដឹងថា ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ណ 89 52​ភព​1 បើកបរ​ដោយ​ឈ្មោះ យន់ ចេក ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ចំណែក​រថយន្ត​បង្ក ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ កំពត 3A 0371 បើកបរ​ដោយ​ឈ្មោះ ធន់ ណែ​ត ភេទ​ប្រុស អាយុ​៣៩ ឆ្នាំ រស់នៅ​ភូមិ​តំណាក់ ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត មិនមាន​រងរបួស​ទេ ។

​អ្នកឃើញ​ហេតុការណ៍ បាន​និយាយប្រាប់​ប៉ូលិស​ថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​សង់​កូរ៉េ បើកបរ​មកពី​ទិសខាងកើត ទៅ​ទិស​ខាងលិច រួច​បម្រុង​បត់​ឆ្វេង ខណៈនោះ​ស្រាប់តែ មាន​រថយន្ត​មួយគ្រឿង បើកបរ​មកពី​ទិស​ខាងត្បូង ទៅ​ជើង មក​បុក​ដៃ​ម៉ូតូ​ខាងឆ្វេង បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ ដួល​បោក​ទៅនឹង​ថ្នល់ រងរបួស​ធ្ងន់ ដឹក​យក ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ហើយ​បន្ទាប់មក បុរស​នោះ​ក៏បាន​ស្លាប់ ៕N​/m