ពិតជាដាច់ដាបខ្លាំងណាស់សូម្បីតែលោកយាយអាយុ ៧៧ ឆ្នាំហើយក៏មិនលើកលែងដែរ

នៅវេលាម៉ោង ៤ កន្លះល្ងាច ទីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៦ នៅចំណុចវាលចំការខាងជើងភូមិព្រែកចង្ក្រានក្រោម ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មានករណីចាប់រំលោភមួយបានកើតឡើងទៅលើលោកយាយវ័យ ៧៧ ឆ្នាំ ដោយបុរសល្មោភកាមនោះមានអាយុ ៤០ ឆ្នាំ ។

ក្រោយពីទទួលបានពត៌មានភ្លាម សមត្ថកិច្ចនគរបាលស្រុកស៊ីធរកណ្តាលបានចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានអាយុ ៤០ ឆ្នាំ នៅល្ងាចថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៦ នោះដែរ ពីបទរំលោភសេពសន្ថវៈ ។ ជនគ្មានសីលធម៌រូបនេះមានឈ្មោះ គ្រុត ស្រន ភេទប្រុស អាយុ ៤០ ឆ្នាំរស់នៅភូមិ ឃុំ កើតហេតុខាងលើនេះ ចំណែកលោកយាយរងគ្រោះមានឈ្មោះ ស. ល. អាយុ ៧៧ ឆ្នាំ រស់នៅភូមិបាប្រិយ៍ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធកណ្ដាលខេត្តព្រៃវែង នៅពេលដែលជនរងគ្រោះទៅជំរះស្មៅនៅក្នុងចំការស្វាយរបស់គាត់នៅភូមិព្រែកចង្ក្រានក្រោម ។

ពេលធ្វើសកម្មភាពរួច ជនល្មើសបានរត់គេចខ្លួនទៅខាងត្បូងភូមិ ប៉ុន្តែក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យឈ្មោះ គ្រុត ស្រន បាននៅចំណុវាលខាងត្បូងភូមិបាប្រិយ៍ ឃុំព្រែកចង្ក្រាន បញ្ជួនទៅកាន់អធិការដ្ឋាននគរបាលស្រុកស៊ីធកណ្ដាលដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕

ប្រភព៖ pmhotnews


Related Posts