នគរបាលជាតិបង្ក្រាប​គ្រឿងញៀន​ជាង២ពាន់​ករណី ឃាត់ខ្លួន​ជាង៥​ពាន់​នាក់ ក្នុង​៩​ខែ ឆ្នាំ​២០១៦

ភ្នំពេញ:
ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០១៦ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បង្ក្រាប​បទល្មើស​គ្រឿងញៀន ជាង​២​ពាន់​ករណី ឃាត់ខ្លួន​ជាង​៥​ពាន់​នាក់​។ នេះ​បើតាម​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ឲ្យ​ដឹង ក្នុង​កិច្ចប្រជុំ​បូក សរុប​ការងារ ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៦​នេះ​។  
​    ​
​របាយការណ៍​សង្ខេប លទ្ធផល​ការងារ​ប្រយុទ្ធប្រឆាំង បទល្មើស​គ្រឿងញៀន រយៈ ពេល​៩​ខែ ឆ្នាំ​២០១៦ អាន​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សាម៉ន នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា កម្ពុជា​នៅតែ​ទទួលរង​គ្រោះថ្នាក់ នូវ​ការដឹកជញ្ជូន ការជួញដូរ​គ្រឿងញៀន ជ្រៀតចូល​ឆ្លងកាត់ តាមផ្លូវ​គោក ផ្លូវទឹក និង​ច្រក​អាកាស ដោយសារ​ឥទ្ធិពល និង​ទំហំ​បទល្មើស កើតឡើង​ច្រើន តាម​តំបន់​ជាក់ស្តែង ក្នុង​រយៈ ពេល​៩​ខែ ឆ្នាំ​២០១៦​នេះ​។

សកម្មភាព​មួយចំនួន ដែល​បង្ក្រាបបាន តាម​ច្រក​ព្រលាន យន្តហោះ ៣​ករណីឃាត់ ខ្លួន​៥​នាក់ (​ថៃ​១​នាក់​ស្រី​) នី​ហ្សេ​រី​យ៉ា ៣​នាក់ និង​រ៉ូ​ម៉ា​នី​១​នាក់​។ រឹបអូស​កូកាអ៊ីន​ជាង ៨ គីឡូក្រាម ប្រភព​មកពី​ប្រទេស​អារ៉ាប់​រួម និង​នី​ហ្សេ​រី​យ៉ា​៕N​/m