លី អ៊ីវ៉ាធីណា ចេញបទថ្មី ទំនុកច្រៀងមរតកដើមពីរោះប្លែក (មានវីដេអូ)

6 Videos


មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាតារាចម្រៀងរាងតូចច្រឡឹងប្រចាំផលិតកម្មថោនលី អ៊ីវ៉ាធីណា មានសន្ទុះនៃការគាំទ្រកាន់តែផុសផុលឡើង ព្រោះតែបទចម្រៀងរបស់កញ្ញាដែលចេញមកថ្មីៗនេះ មានការចាប់ខ្លាំង ។ ពេលនេះ លី អ៊ីវ៉ាធីណា បានចេញបទថ្មីមួយទៀតហើយដើម្បីផ្គាប់ចិត្តអ្នកគាំទ្រដែលបទនោះជាបទចម្រៀងមរតកដើមមានចំណងជើងថា «ចាំនៅតែចាំ» ។

លី អ៊ីវ៉ាធីណា ចេញបទថ្មី ទំនុកច្រៀងមរតកដើមពីរោះប្លែក (មានវីដេអូ)

ទោះបីបទនេះជាបទមរតកដើមមិនមែនជាការនិពន្ធថ្មី តែតាមរយៈការបង្ហាញសមត្ថភាពក្នុងបទនេះ លី អ៊ីវ៉ាធីណា ទទួលការសរសើរពីមហាជនថា នាងធ្វើបានល្អដោយបញ្ចេញសំឡេងយ៉ាងពីរោះស្រួយស្រែសក្នុងចម្រៀងមួយបទនេះ ភ្ជាប់ជាមួយការសម្ដែងកាយវិការដ៏ស័ក្ដិសមទៀតនោះធ្វើឱ្យបទនេះកាន់តែទទួលការចាប់អារម្មណ៍ ។

លី អ៊ីវ៉ាធីណា ចេញបទថ្មី ទំនុកច្រៀងមរតកដើមពីរោះប្លែក (មានវីដេអូ)

លី អ៊ីវ៉ាធីណា កាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ឯសំឡេងក៏កាន់មានភាពទាក់ទាញជាងមុន ។ គ្រប់បទចេញថ្មីរបស់ម្ចាស់បទ «ចូលចិត្តឱ្យអូនយំម្ល៉េះ?» រូបនេះ តែងតែទទួលការចាប់អារម្មណ៍ខ្លាំងគួរជាទីមោទកមួយសម្រាប់រូបនាង ៕ ភូមិន្ទ

លី អ៊ីវ៉ាធីណា ចេញបទថ្មី ទំនុកច្រៀងមរតកដើមពីរោះប្លែក (មានវីដេអូ)លី អ៊ីវ៉ាធីណា ចេញបទថ្មី ទំនុកច្រៀងមរតកដើមពីរោះប្លែក (មានវីដេអូ)