ខ្សែបម្រើ Danny បន្ត​ចុះ​កុងត្រា​ជាមួយ​ម្ចាស់​ពាន​ប្រឺ​មី​ញេ​លី​ក៥​ឆ្នាំ​ទៀត

កាលពី​ពេល​ថ្មី​ៗ​នេះ កីឡាករ Danny Drinkwater បាន​សម្រេច​បន្ត​កិច្ចសន្យា​របស់​ខ្លួន​ជាមួយ​ក្លិប​សំណព្វ Leicester រយៈពេល​៥​ឆ្នាំ​ទៀត ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​ជុំវិញ​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន ដែល​លើក​ឡើង​ថា រូប​លោក​ត្រៀម​ផ្លាស់​ទៅ​លេង​ក្នុង​ក្លិប Tottenham ខណៈ​កុងត្រា​ចាស់​នឹង​ត្រូវ​ផុតកំណត់​នៅ​ឆ្នាំ​២០១៨​។ ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​និយាយ​ថា ៖ «​ខ្ញុំ​នឹង​មិន​ទៅ​ណា​ទេ ព្រោះថា ខ្ញុំ​ពេញចិត្ត​ក្លិប​នេះ (Leicester) ហើយ​ខ្ញុំ​ចង់​បន្ត​អាជីព​របស់ខ្ញុំ​នៅ​ទី​នេះ​បន្ត​ទៀត​»​។

គួរ​បញ្ជាក់​កីឡាករ Danny បាន​ផ្លាស់​ពី​ក្លិប Man Utd មក​ចូល​លេង​ក្នុង​ក្លិប Leicester នៅ​ឆ្នាំ​២០១២ និង​ធ្លាប់​បង្ហាញខ្លួន​ក្នុង​ក្លិប​ក​ញ្ជ្រៀ​ង​ខៀវ​នា​ពេល​កន្លង​មក​ចំនួន​១៦៥​ប្រកួត រកបាន​១២​គ្រាប់​ផង​ដែរ​៕