ក្មេង​ស្រី​អាយុ​10​ឆ្នាំ​រក​ឃើញ​នៅ​រស់​ក្រោម​គំនរ​បាក់បែក​នៅ​អីុ​តា​លី

ពួក​អ្នក​ជួយ​សង្គ្រោះ​អីុតា​លី​មាន​ក្តី​រីករាយ​ជា​ខ្លាំង​កាលពី​ថ្ងៃ​ទី​២៥ សីហា ក្រោយ​ពី​កាយ​រក​ឃើញ​និង​ជួយ​សង្គ្រោះ​កុមារី​អាយុ​១០​ឆ្នាំ​ម្នាក់​ពីក្រោម​គំនរ​បាក់បែក​ដោយសារ​ការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​មួយ​នៅ​ភាគ​កណ្តាល​ប្រទេស ។

ការ​រញ្ជួយ​ដី​កម្លាំង​៦,២​រី​ស្ទ័​រ​នោះ បណ្តាល​ឱ្យ​អ្នក​ស្លាប់​ឡើង​ដល់​២៥០​នាក់ ហើយ​ប៉ះពាល់​ខ្លាំង​បំផុត​ដល់ទី​ក្រុង​៣​គឺ​ក្រុង PESCARA DEL TRONTO  AMATRICE និង​ACCUMOLI ។ អគារ​ប្រវត្តិសាស្ត្រ​ដល់​ទៅ​២៩៣ ក៏​រង​ការ​ខូចខាត​ឬ​ត្រូវ​បំផ្លាញ​ផង​ដែរ ។

កុមារី​រក​ឃើញ​នៅ​រស់​ជាប់​ក្រោម​គំនរ​បាក់បែក​នៅ​ក្រុង PESCARA DEL TRONTO ចាប់តាំងពី​ជាង​១៧​ម៉ោង​មក​ហើយ ។ គេ​បាន​ស្តាប់​ឮ​សំឡេង​អ្វីមួយ​ក្រោម​គំនរ​បាក់បែក​ហើយ​ប្រឹង​កាយ​ប្រទះ​ឃើញ​ក្មេង​ស្រី​នោះ ។ មនុស្ស​ម្នា​បាន​នាំ​គ្នា​ចោមរោម ហើយ​ត្រេកអរ​ព្រោះ​ឃើញ​ក្មេង​ស្រី​នោះ​មាន​សុខភាព​ល្អ​ក្នុង​ដៃ​ក្រុម​អ្នក​ជួយ​សង្គ្រោះ ។

រដ្ឋមន្ត្រី​សុខាភិបាល​អុ​ី​តា​លី​និយាយ​ប្រាប់ BBC ថា​ជន​រង​គ្រោះជា​ច្រើន​ដោយ​ការ​រញ្ជួយ​ដី​នេះ​ជា​កុមារ ៕