ដោយកំណែទម្រង់ពន្យារពេល អាជ្ញាធរមូលដ្ឋានត្រូវរាំងស្ទះ

កាលពីឆ្នាំមុន នៅពេលបឹងមួយក្នុងខេត្តកំពង់ឆ្នាំងបានចាប់ផ្តើមរីងស្ងួតអស់ចំពេលធាតុអាកាសរាំងស្ងួតហួតហែង កសិករដែលធ្លាប់ប្រើទឹកបឹងនោះដើម្បីស្រោចស្រពដំណាំរបស់ខ្លួន បានសុំជំនួយពីមន្ត្រីរដ្ឋាភិបាលដែលនៅជិតពួកគាត់បំផុត គឺលោកស្រី ទឹម ស៊ីឡាត់ ជំទប់ទី២ឃុំជើងក្រៀវ ស្រុករលាផ្អៀរ។ ឃុំដែលគ្មានប្រាក់គ្រប់គ្រាន់នេះខ្វះប្រាក់ចំណាយសម្រាប់ការស្តារដែលចាំបាច់ ដូច្នេះ លោកស្រី ស៊ីឡាត់ ជាសមាជិកគណបក្សសម រង្ស៊ី បានសហការជាមួយមេឃុំគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋាន ដើម្បីលើកយកបញ្ហានានាទៅអាជ្ញាធរថ្នាក់លើឲ្យបានជ្រាប។ លោកស្រីបាននិយាយថា “ខ្ញុំបានលើកបញ្ហានេះនៅចំពោះមុខថ្នាក់ដឹកនាំខេត្តនៅអំឡុងពេលសិក្ខាសាលាមួយជាមួយសមាជិកក្រុមប្រឹក្សាឃុំទាំងអស់។ អ្នករៀបចំសិក្ខាសាលានេះគ្រាន់តែបានឆ្លើយថា នឹងអភិវឌ្ឍ”។ មួយឆ្នាំក្រោយមក លោកស្រី ស៊ីឡាត់ និងសមាជិកក្នុងមណ្ឌលរបស់លោកស្រី នៅតែរង់ចាំដដែល។ លោកស្រីបាននិយាយថា “នាពេលថ្មីៗនេះ នៅពេលខ្ញុំបានលើកបញ្ហានេះជាថ្មីទៀតជាមួយមេឃុំ គាត់បានក៏ប្រាប់ខ្ញុំថា កញ្ចប់ថវិកាសម្រាប់ឃុំត្រូវបានកាត់បន្ថយ ពីព្រោះរដ្ឋាភិបាលបានប្រើថវិកាដើម្បីដំឡើងប្រាក់ខែឲ្យមន្ត្រីរាជការស៊ីវិល ក្នុងនោះមានទាំងសមាជិកក្រុមប្រឹក្សាឃុំដែរ”។ យោងតាមឯកសារថ្មីដែលចេញផ្សាយក្នុងការបោះពុម្ពផ្សាយនៅខែសីហារបស់ទស្សនាវដ្តីសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍(Journal of Southeast Asian Economies) ស្ថានការណ៍នេះបង្ហាញការលំបាកដែលប្រឈមដោយក្រុមមន្ត្រីមូលដ្ឋានក្នុងការបំពេញតម្រូវការរបស់សមាជិកក្នុងមណ្ឌលរបស់ខ្លួន ទោះជាមានការកែទម្រង់ដើម្បីផ្តល់អំណាចដល់ពួកគាត់ក៏ដោយ។ ឯកសារនេះនិយាយថា កំណែទម្រង់បានជាប់គាំង ពីព្រោះវាគំរាមដល់អំណាចនិងចំណូលរបស់មន្ត្រីរដ្ឋាភិបាលធំៗ ដែលទទួលបានប្រយោជន៍ជាយូរមកហើយពីការគ្រប់គ្រងរបស់ពួកគេលើធនធាននានា។ លោកស្រី អេង នេត្រា ប្រធានស្រាវជ្រាវផ្នែកអភិបាលកិច្ចនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កម្ពុជា និងលោក អ៊ា […]

The post ដោយកំណែទម្រង់ពន្យារពេល អាជ្ញាធរមូលដ្ឋានត្រូវរាំងស្ទះ appeared first on The Cambodia Daily.