តារាម៉ូដែលស្រី Alena Shishka មុខមាត់ស្អាតពេក តែទាស់ស្គមខ្លាំង ឃើញសុទ្ធតែឆ្អឹង គួរឲ្យខ្លាច!

បរទេស៖ តារាម៉ូដែលស្រីជនជាតិរ៉ូស្ស៊ី នាងAlena Shishka បានធ្វើឲ្យអ្នកគាំទ្រចាប់ផ្តើមព្រួយបារម្ភលើរូបរាងនាង ដែលហាក់ដូចជាស្គមទៅៗ មិនឡើងទម្ងន់ទាល់តែសោះ។

ក្នុងនាមជាអាជីពតារាម៉ូដែល រូបរាងជារឿងមួយដ៏សំខាន់បំផុត ដែលត្រូវមើលថែ យ៉ាងខ្ជាប់ខ្ជួន មិនអាចបណ្តែតបណ្តោយរាង ទៅជាធាត់បាននោះទេ។ ហើយសម្រាប់តារាស្រី Alena Shishka វ័យ២៣ឆ្នាំ ក៏បានប្រាប់ឲ្យដឹងថា កាលពីមុននាងតែងព្យាយាមធ្វើយ៉ាងណា ឲ្យរាងរបស់នាងស្គម ជាមួយនឹងការតមអាហារ និងលំហាត់ប្រាណជាញឹកញាប់។ ប៉ុន្តែយូរទៅៗ នាងកាន់ស្រកទម្ងន់ខ្លាំង រហូតរាងមើលលែងយល់ សល់តែឆ្អឹង ដូច្នេះនាង ក៏មិនសូវតមអាហារដូចមុន និងបរិភោគតាមធម្មតាឡើងវិញ ក្នុងបរិមាណសមស្រប។ 

ក្នុងនោះដែរ Alena Shishka បន្ថែមដែរថា នាងក៏មិនចង់បានរូបរាងស្គមជ្រុលបែបនេះដែរ ព្រោះមើលទៅអាក្រក់មើលខ្លាំងណាស់ ស្បែកស្រអាប់ គ្មានពន្លឺ មិនស្រស់ថ្លា។ ហើយជាពិសេស អ្នកគាំទ្រជាច្រើននាក់ ក៏បានបង្ហាញក្តីព្រួយបារម្ភលើសុខភាពនាងផងដែរ ព្រោះសព្វថ្ងៃនេះ ពួកគេឃើញនាង មានតែស្បែកដណ្តប់ឆ្អឹងតែប៉ុណ្ណោះ៕

ចុះសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកសម្រាប់ តារាស្រីកូរ៉េនេះវិញ នាង Yoona ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម និយាយយថា នាងស្គមខ្លាំងមិនគួរឲ្យជឿ។

នាង Yoona សមាជិកក្រុមចម្រៀងនារី Girls' Generation ដែលពីមុនមក ធ្លាប់ជាប់ឈ្មោះជាស្រីស្អាតម្នាក់ ឥឡូវនេះ បែរជាត្រូវគេហៅថា ម៉ាក់យាយទៅវិញ។

រូបថតប៉ុន្មានសន្លឹក របស់តារាស្រីស្រគត់ស្រគុំ នៅក្នុងក្រុម Girls' Generation នាង Yoona នៅក្នុងកម្មវិធី Seoul Fashion Week បានបង្ហាញឲ្យឃើញថា នាងកាន់តែស្គមជាងការបង្ហាញខ្លួន លើកមុនៗទៅទៀត រហូតដល់គេហៅនាងថាម៉ាក់យាយ។

បន្ទាប់ពីបានឃើញរូបថតរបស់នាងទាំងនោះ អ្នកនិយមលេងអុិនធឺណែតភាគច្រើន បានគិតថានាងមិនមានភាព ស្រស់ស្អាតទៀតឡើយ។ ពួកគេភាគច្រើន បានបញ្ចេញយោបល់ថា នាង Yoona គឺមើលទៅស្គមពេក ហើយហាក់ដូចជាមិនមាន សុខភាពល្អនោះទេ។ ភាគច្រើនពួកគេ បានសំណូមពរឲ្យនាង ខិតខំឲ្យឡើងគីឡូជាងនេះ ជាពិសេសខាងផលិតកម្មរបស់នាង គួរយកចិត្តទុកដាក់ចំពោះរឿងនេះផងដែរ៕

តោះ! ចង់ដឹងនាង Yoona ស្គមយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload