ក្រសួង​នឹង​បំពាក់​​កាមេរ៉ា តាម​ដាន​ការ​កែ​វិញ្ញាសា​​បាក់ឌុប​ដូច​ឆ្នាំ​មុន

ដើម្បី​ឲ្យ​កំណែ​លើ​ការ​ប្រលង​បាក់​ឌុប​កាន់​តែ​មាន​ស្តង់​ដា ក្រ​សួង​នឹង​បន្ត​បំពាក់​​កាមេរ៉ា​ រួម​ទាំង​ដាក់​អ្នក​សង្កេតការណ៍​បន្ថែម​នៅ​តាម​បន្ទប់​មណ្ឌល​កែ​វិញ្ញាសា​នីមួយៗ​ដូច​ឆ្នាំ​មុន​ៗ​។ នេះ​បើ​តាម​ លោក រស់​ សា​លីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​អះអាង។
​​
 

ក្រសួង​នឹង​បំពាក់​​កាមេរ៉ា តាម​ដាន​ការ​កែ​វិញ្ញាសា​​បាក់ឌុប​ដូច​ឆ្នាំ​មុន

 

ចំពោះ​ចំនួន​កាមេរ៉ា​និង​អ្នក​សង្កេតការណ៍​ លោក​ រស់​ សា​លីន​ មិន​ទាន់​អាច​ប្រាប់​ភ្លាម​ៗ​បាន​ទេ​នៅ​ថ្ងៃ​នេះ។ ​លោក​បន្ត​ថា ​ក្រៅ​ពី​នោះ​ក្រសួង​ក៏​នឹង​រៀប​ចំ​ក្រុម​គណៈកម្មាធិការ​​សម្រាប់​ការ​រាប់ ពិនិត្យ​ផ្ទៀង​ផ្ទាត់ ការ​ចុះ​អក្សរ​សម្ងាត់​និង​កាត់​ក្បាល​សន្លឹក​កិច្ចការ​បេក្ខជន​ផ្សេង​ ចំណែក​​ក្រុម​ធ្វើ​កំណែ​ផ្សេង​ៗ​គ្នា​ ដោយ​មិន​បញ្ចូល​គ្នា​ឡើយ ដោយ​ជ្រើស​គ្រូ​កំណែ​ដែល​មាន​បទពិសោធន៍​ចាប់​ពី​ ២-៥ ឆ្នាំ​ដើម្បី​ចៀស​វាង​កំណែ​គ្មាន​តម្លាភាព។

 

សម្រាប់​មណ្ឌល​កំណែ​​មាន​ចំនួន១១ នៅ​រាជធានី​ភ្នំពេញ ហើយ​ការ​ប្រកាស​លទ្ធផល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​១៣ កញ្ញា ចំពោះ​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ និង​កណ្ដាល។ ចំណែក​ថ្ងៃ១៤ កញ្ញា សម្រាប់​មណ្ឌល​នៅ​តាម​បណ្ដា​ខេត្ត៕

 

ក្រសួង​នឹង​បំពាក់​​កាមេរ៉ា តាម​ដាន​ការ​កែ​វិញ្ញាសា​​បាក់ឌុប​ដូច​ឆ្នាំ​មុន
សកម្មភាពបំពាក់កាមេរ៉ា (រូបភាព ACU)

 

អត្ថបទ៖ លឹម សុ​នា​​​​