ម្ដាយ​សុំ​​ឲ្យ​មនុស្ស​ជា​ច្រើន​ផ្ញើ​កាត​ជូនពរ​ទៅ​កាន់​កូន​គាត់​បន្ទាប់​ពី​ឃើញ​កូន​របស់​គាត់ …

ស្ត្រីជាម្ដាយម្នាក់បានស្នើសុំមនុស្សជាច្រើនតាមរយៈបណ្ដាញសង្គមឲ្យផ្ញើកាតជូនពរថ្ងៃខួបកំណើតទៅកាន់កូនប្រុសរបស់គាត់បន្ទាប់ពី គាត់បានរកឃើញថាកូនរបស់គាត់បានសរសេរកាតជូនពរខ្លួនឯង។

នៅក្នុងសារដែលស្នើសុំអ្នករាល់គ្នានោះគាត់បានសរសេរថា “អាចជួយបានទេ? កូនប្រុសដែលមានជំងឺខុសប្រក្រតី ( Autism) របស់ខ្ញុំគេប្រាប់ខ្ញុំថាគេចូលចិត្តបើកមើលកាតជូនពរខ្លាំងណាស់ ហើយគេក៏បានលួចធ្វើវាមួយគូរទុកសម្រាប់បើកមើលខ្លួនឯងផងដែរ គ្រួសាររបស់ខ្ញុំមិនសូវជាមានទ្រព្យសម្បត្តិនោះទេ ហើយកូនប្រុសរបស់ខ្ញុំក៏មិនសូវជាមានមិត្តភ័ក្ដិច្រើនដែរ ហេតុដូចនេះហើយគេមិនសូវទទួលបានកាតជូនពរនោះទេ បើសិនជាអ្នកមានកាតជូនពរ ទោះបីចាស់ក្ដីសូមផ្ញើឲ្យគេផង” គាត់ក៏បានបញ្ជាក់ពីអាសយដ្ឋាន ក៏ដូចជាបញ្ជាក់ថាឲ្យផ្ញើចំថ្ងៃខួបកំណើតរបស់គេគឺនៅថ្ងៃសៅរ៍នេះ ។

ម្ដាយ​សុំ​​ឲ្យ​មនុស្ស​ជា​ច្រើន​ផ្ញើ​កាត​ជូនពរ​ទៅ​កាន់​កូន​គាត់​បន្ទាប់​ពី​ឃើញ​កូន​របស់​គាត់ …

បន្ទាប់បង្ហោះចូលទៅក្នុងបណ្ដាញសង្គមរួចមនុស្សជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលនៅក្នុងមានការចែករំលែកជាង ២ ម៉ឺនដង ហើយមនុស្សជាច្រើនបានសន្យាថានឹងផ្ញើកាតជូនពរទៅកាន់ក្មេងប្រុសដ៏កម្សត់នោះ៕

  • ម្ដាយ​សុំ​​ឲ្យ​មនុស្ស​ជា​ច្រើន​ផ្ញើ​កាត​ជូនពរ​ទៅ​កាន់​កូន​គាត់​បន្ទាប់​ពី​ឃើញ​កូន​របស់​គាត់ …已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:ចំនេះដឹង
Tags: