Chelsea ទិញអ្នកចាំទីពីក្លិបលីកម្ចាស់ជើងឯកក្រូអាត

ក្លិបតោខៀវ Chelsea បានចុះហត្ថលេខាជាមួយអ្នកចាំទី Eduardo ពីក្លិបម្ចាស់ជើងឯកលីកប្រទេសក្រូអាត Dinamo Zagreb ក្នុងតម្លៃខ្លួនមិនត្រូវបានឲ្យដឹង។

Eduardo

កីឡាករអន្តរជាតិព័រទុយហ្គាលវ័យ ៣៣ឆ្នាំ នឹងចុះហត្ថលេខាលើកុងត្រាលេងចំនួនមួយឆ្នាំ។

Chelsea និយាយថា អតីតកីឡាករ Genoa និង Braga នេះនឹងជួយផ្តល់បទពិសោធ និងធ្វើការប្រកួតប្រជែងតំណែងជាមួយ Thibaut Courtois និង Asmir Begovic។

Eduardo បានឲ្យដឹងដែរថា «ទៅមិត្តរបស់ខ្ញុំទាំងអស់ឲ្យដឹងថា សុបន្តិរបស់ខ្ញុំមកលេងនៅ Premier League បានក្លាយជាការពិតហើយ។ Premier League ជាលីកមានក្លិបល្បីៗ និងកីឡាករឆ្នើមៗច្រើន»៕

The post Chelsea ទិញអ្នកចាំទីពីក្លិបលីកម្ចាស់ជើងឯកក្រូអាត appeared first on CamboSport.