វេចលុយខ្មែរ១៣០លានរៀលទៅទិញ Lexus ជិះយ៉ាងសង្ហារ

សព្វថ្ងៃនេះការចរាចរណ៍ប្រាក់រៀលនៅលើទីផ្សារលក់ទិញទំនិញកម្ពុជា ពិតជាមានភាពគគ្រឹកគគ្រេងណាស់ តែនៅទាស់ត្រង់ថានៅពេលត្រូវការទិញឧបករណ៍ប្រើប្រាស់ទំនើបផ្សេងៗដូចជា ទូរស័ព្ទ ឬរថយន្ត តម្រូវការគឺតែងគិតជាលុយដុល្លារអាមេរិក។

តែទោះបីជាយ៉ាងនេះក្ដី យោងតាម Page របស់ឃ្លាំងលក់រថយន្ត ក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook មួយឈ្មោះ 888cardealer បានឲ្យដឹងថា មានអតិថិជនរបស់ខ្លួនម្នាក់ទៀត បានមកទិញរថយន្តដោយគិតគូរសាច់ប្រាក់ជាប្រាក់រៀលខ្មែរ។

ក្នុងនោះ888cardealer បានឲ្យដឹងថា “ជាថ្មីម្តងទៀតហើយ ដែលឃ្លាំងលក់រថយន្ត 888 ទទួលបានប្រាក់រៀល(៛)ពីអតិថិជន។ យើងខ្ញុំរីករាយនិងស្វាគមន៍បំផុតសំរាប់អតិថិជនបន្តបន្ទាប់។ សូមអរគុណ។” “ប្រាក់រៀលតែមួយលើកស្ទួយទីផ្សារ ផ្លែផ្កាសេដ្ឋកិច្ច”។

នៅក្នុង Comment ក៏មានបញ្ជាក់ផងដែរថា រថយន្តមួយនេះ បើគិតជាលុយខ្មែរគឺមានតម្លៃ១៣០លានរៀល។ ចង់ដឹងច្បាស់សូមមើល Status ខាងក្រោមនេះ។

ប្រភព៖ Kqube


Related Posts