ពៅ វីរីយ៉ា ត្រូវប៉ាន់ជាមួយតួអង្គសិចស៊ី បញ្ចេញគល់សុដន់

6 Videos


កញ្ញា ពៅ វីរីយ៉ា ចាប់តាំងពី ចូលប្រឡូកសិល្បៈ អស់រយៈពេលប្រមាណជាង ២ ឆ្នាំមកនេះ ត្រូវបានគេកត់សម្គាល់ឃើញថានាងមិនត្រឹមតែក្រសោបបានឱកាសទីផ្សារសម្តែងច្រើនគួរសមនោះទេគឺ ថែម ទាំងមានឱកាសដណ្តើមបាន ភាពល្បីឈ្មោះ និង ការគាំទ្រតាមរយៈសមត្ថភាព ទេពកោសល្យសម្តែងទៀតផងពិសេសគឺតួសិចស៊ី ។

ពៅ វីរីយ៉ា ត្រូវប៉ាន់ជាមួយតួអង្គសិចស៊ី បញ្ចេញគល់សុដន់

ពៅ វីរីយ៉ា នាពេល ឆាប់ៗខាងមុខនេះ គ្រោងថតរឿងថ្មីមួយទៀតឱ្យស្ថានីយទូរទស្សន៍ CTN ដោយ នៅក្នុងរឿងនោះអ្នកដឹកនាំរឿងឱ្យនាងសម្តែងជាតួឯកតែម្តង ។ តារាស្រីវ័យ ២៣ ឆ្នាំ ពៅ វីរីយ៉ា ប្រាប់ថាគ្រប់រឿងដែលនាងថតត្រូវបានអ្នកដឹកនាំរឿងតម្រូវឱ្យនាងស្លៀកពាក់សិចស៊ីទាំងអស់ ដ្បិតនាងមានដងខ្លួនសិចស៊ីពីកំណើតស្រាប់ ហើយភាពសិចស៊ីនេះគឺជាចំណង់ចំណូលចិត្តរបស់នាង ។ តារាសម្តែងថ្មីនាង ពៅ វីរីយ៉ា បានបដិសេធព័ត៌មានថា នាងចាក់ថ្នាំពង្រីកដើមទ្រូង បន្ទាប់ពីគេឃើញនាងបង្ហាញសម្រស់ដើមទ្រូងលើទំព័រហ្វេសប៊ុក ។

ពៅ វីរីយ៉ា ត្រូវប៉ាន់ជាមួយតួអង្គសិចស៊ី បញ្ចេញគល់សុដន់

សារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយដោយយោងប្រភពព័ត៌មានពីខាងក្រៅថា ពៅ វីរីយ៉ា បានចំណាយប្រាក់កែដើមទ្រូងឱ្យធំដើម្បីទាក់ទាញ ។ វីរីយ៉ាបានចេញទៅប្រទេសថៃ ដើម្បីកែសម្រស់ដើមទ្រូងរបស់នាង ដោយចំណាយអស់ប្រាក់ច្រើនគួរសម ដើម្បីឱ្យកាន់តែទាក់ទាញភ្នែកមហាជន ជាពិសេសគឺគូស្នេហ៍របស់នាង ។ ការកែសម្រស់នោះ រាល់ការចំណាយបានទទួលការរ៉ាប់រងពីមិត្តប្រុសរបស់នាង ស្របពេលមួយរយៈចុងក្រោយនេះ  វីរីយ៉ា បង្ហាញភាពសិចស៊ី ហ៊ឺហាទាំងការស្លៀកពាក់ និង ការរស់នៅប្រចាំថ្ងៃ ។

ពៅ វីរីយ៉ា ត្រូវប៉ាន់ជាមួយតួអង្គសិចស៊ី បញ្ចេញគល់សុដន់

ស្របពេលជាមួយគ្នា នៃការទទួលបានផ្លែផ្កាដ៏ក្រាស់ក្រែល ពីអាជីពសម្តែងសិល្បៈ កញ្ញា ពៅ វីរីយ៉ា នាពេលកន្លងទៅថ្មីៗនេះ បានបង្ហាញ ពីគោលបំណង និងមហិច្ឆតាផ្ទាល់ខ្លួនថា នាងគិតចង់ បានរថយន្តស៊េរីទំនើបមួយគ្រឿង មានតម្លៃជាង ១០ ម៉ឺនដុល្លារ ដើម្បីគ្រាន់បានជិះដើរលំហែកាយ បន្ទាប់ស្មុគស្មាញពីការងារ ។

ពៅ វីរីយ៉ា ត្រូវប៉ាន់ជាមួយតួអង្គសិចស៊ី បញ្ចេញគល់សុដន់

ប៉ុន្តែក្តីប្រាថ្នានេះ ហាក់នៅឆ្ងាយ ខណៈសព្វថ្ងៃនាងមិនទាន់មាន លទ្ធភាពទិញនៅឡើយនោះ ។ ការបង្ហាញបែបនេះ ហាក់មានចេតនា បើកភ្លើងខៀវដល់បុរសៗសម្បូរទ្រព្យដេកលើគំនរមាសប្រាក់ និង ចូលចិត្តចាយលុយដុល្លាររាយអន្ទាក់ស្នេហ៍ចូលមកបំពេញបំណង ប្រាថ្នារបស់នាង ប្រសិនបើពេញចិត្ត ឬ ស្រឡាញ់នាងធ្វើជាគូអនាគត ។

ពៅ វីរីយ៉ា ត្រូវប៉ាន់ជាមួយតួអង្គសិចស៊ី បញ្ចេញគល់សុដន់

តារាសម្តែងសាចខ្ចី ដើមទ្រូងទ្រលុកទ្រលន់ កញ្ញា ពៅ វីរីយ៉ា បានសរសេរបង្ហោះនៅលើហ្វេសប៊ុកថា «ចង់ធ្វើខ្លួនឲ្យរវល់ ព្រោះឲ្យតែទំនេរមួយថ្ងៃ ដឹងតែខ្ញុំពិបាកចិត្តឆ្កួតមិនខាន ឆ្កួតដោយសារ ធ្វើការគ្មានពេលទំនេរ ពេលខ្លះអត់បាយក៏មានតែ បានលុយមកមិនសូវសល់ ឲ្យតែគេ ថ្លៃថ្នាំម៉ាក់ឈឺ មួយខែរាប់រយ មិនដឹងឆ្នាំណាមានឡានជិះតម្លៃ ជាងដប់ម៉ឺនជិះនឹងគេទៅលោកអើយ ប៉ុន្តែនេះជាទំនួលខុសត្រូវរបស់ខ្ញុំ ដូច្នេះខ្ញុំមិនស្តាយនឹងចំណាយវាទេ ហើយក៏មិនចង់មានវិប្បដិសារី ទៅថ្ងៃមុខ ពេលដែលខ្ញុំក្លាយជាអ្នកមានហើយ បានចំណាយនោះទេ»

ពៅ វីរីយ៉ា ត្រូវប៉ាន់ជាមួយតួអង្គសិចស៊ី បញ្ចេញគល់សុដន់

គួររំលឹកថា វីរីយ៉ា ក៏ធ្លាប់ត្រូវបានគេចាត់ថ្នាក់ ឲ្យនៅក្នុងចំណោមតារាស្រី ដែលនិយមចូលចិត្តការស្លៀកពាក់ សិចស៊ីសម្ញែងសម្រស់ដើមទ្រូង គល់ភ្លៅ និងរន្ធផ្ចិតជាដើម ៕ ដេវីត

ពៅ វីរីយ៉ា ត្រូវប៉ាន់ជាមួយតួអង្គសិចស៊ី បញ្ចេញគល់សុដន់ពៅ វីរីយ៉ា ត្រូវប៉ាន់ជាមួយតួអង្គសិចស៊ី បញ្ចេញគល់សុដន់ពៅ វីរីយ៉ា ត្រូវប៉ាន់ជាមួយតួអង្គសិចស៊ី បញ្ចេញគល់សុដន់