ក្រៅពីធ្វើគ្រឿងទេស ខ្ទឹមជួយដល់សុខភាពច្រើនណាស់ ដែលពេលខ្លះយើងមិននឹកស្មានដល់!

ខ្ទឹមវាជាផ្នែកមួយនៃឱសថបុរាណ។​ លើសពីនេះទៅទៀតក្រៅតែពីការចំអិន​ ឬធ្វើម្ហូបនោះ​ ខ្ទឹមដ៏អស្ចារ្យនេះ ក៏ផ្តល់គុណប្រយោជន៍ច្រើន​ ចំពោះសុខភាពអ្នកដែរ។​ប្រវត្តិនៃខ្ទឹមស៖ ​គ្រឿងទេសនិងឱសថបុរាណ ខ្ទឹមសនេះ​ ដើមឡើយមានដើមកំណើត នៅប្រទេស​ ឥណ្ឌានិងប្រទេសអ៊ីតាលី ភាគច្រើនប្រជាជនអង់គ្លេសនិងអាមេរិក ​យកឱសថបុរាណខ្ទឹមនេះទៅប្រើ ឥណ្ឌាដូចគ្នា​ តែចំពោះ ​ជនចំណាកស្រុកមកពីក្រៅតំបន់​ ពួកគេមិនសូវចាប់អារម្មណ៍​ ចំពោះខ្ទឹមសនេះទេ។ ​ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះត្រូវបានគេឃើញ​ យ៉ាងច្រើននៅជុំវិញពិភពលោក​ ស្ទើរតែគ្រប់ប្រទេសទាំងអស់។​និយាយពីគុណប្រយោជន៍របស់វា៖​
១. ​ការពារពោះវៀន, ​ក្រពះ និងការពារមហាររីកពោះវៀនធំផងដែរ៖ ​ខ្ទឹមស អាចទប់ស្កាត់​ នូវឱកាសនៃជំងឺមហារីកទាំងបីបាន។ ​ទោះបីជាយ៉ាងណាក៏ដោយ ចំពោះការទទួលទានខ្ទឹមនេះ ​ត្រូវតែទទួលទាន ​ផ្ទាល់តែម្តង​ ដោយមិនយកខ្ទឹម​ ទៅបំលែងជាថ្នាំ​ ទើបវាទទួលបានប្រសិទ្ធិភាព ​ខ្ពស់។ ​២. អាចការពារភាពត្រជាក់៖ ​ដោយសារតែខ្ទឹមនេះ មានអនុភាពខ្លាំងបំផុត​ នៅក្នុងការប្រឆាំងអុកស៊ីតកម្ម ​បែបធម្មជាតិ ខ្ទឹមអាចប្រឆាំងទៅនឹងភាពត្រជាក់បាន។ ​ខ្ទឹមសនេះ វាអាចបង្កើននូវប្រព័ន្ធភាពសុំា​ ហើយជួយបន្ថយនូវជាតិត្រជាក់​ នៅក្នុងសរីរាង្គកាយរបស់អ្នក ​យ៉ាងមាន​ប្រសិទ្ធិភាពទៀតផង។​៣. ​សម្រួលជាតិស្ករក្នុងឈាម៖ ​ជម្ងឺទឹកនោមផ្អែម ​អាចយកខ្ទឹមដើម្បីជួយ នូវក្នុងការសម្រួលកម្រិតជាតិស្ករ ​នៅក្នុងឈាម។ ខ្ទឹមជាថ្នាំធម្មជាតិ​ ដែលជួយដល់អាំងស៊ុលលីន ​ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករ នៅក្នុងរាងកាយ។​៤.  កាត់បន្ថយនូវការកើតមុន៖ ជិតវាជាបន្ទះស្តើងៗ នៃខ្ទឹមទៅ វាក៏អាចជួយសម្អាត ស្បែករបស់អ្នក មិនឱ្យមានមុនដែរ។ ដើម្បីទទួលបានលទ្ធផលល្អ បិទវាមុនចូលសម្រាន្ត ហើយលាងមុខចេញនៅពេលព្រឹក។៥. ​ធ្វើឱ្យសក់ដុះលឿន៖ នេះគឺជាការប្រើប្រាស់​ ផ្អែកខាងក្រៅមួយទៀត​ នៃឱសថបុរាណខ្ទឹមស។​ វាត្រូវបានបង្ហាញថា អាចបង្កើននូវការដុះសក់​ ដែលជ្រុះដោយសារតែស្បែកក្បាលអ្នក។ ​យកខ្ទឹមម៉ាស្សាថ្មមៗ​ ទៅលើស្បែកក្បាលរបស់អ្នក​ នោះវានឹងជួយដល់ស្បែកក្បាលរបស់អ្នកជាក់ជា​មិនខាន ជាពិសេសឱ្យសក់ដុះបានយ៉ាងលឿន។​៦. ​អាចបង្ការនូវការ ទិចឬខាំពីសត្វល្អិតផ្សេងៗ៖ ​អ្នកវិទ្យាសាស្ត្ររកឃើញថា​ អ្នកដែលចូលចិត្តទទួលទានខ្ទឹម ​ក្នុងរបបអាហារប្រចាំថ្ងៃ ​មានសភាពឈឺចាប់តិចជាងអ្នក ដែលមិនដែលទទួលទានខ្ទឹម នៅពេលដែលសត្វល្អិ ទិចពួកគេនោះ។​៧. អាចព្យាបាលនូវសម្ពាធឈាមឡើងខ្ពស់៖ អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់ គួរតែទទួលទានខ្ទឹមសជាប្រចាំ ព្រោះអាចជួយដល់អ្នក ដែលមានសម្ពាធឈាមឡើងខ្ពស់។៨.​ ព្យាបាលជំងឺស្បែកឡើងក្រហម៖ ​ធម្មជាតិនៃខ្ទឹម អាចព្យាបាលទៅលើការ រលាកប្រសិនបើប្រើវាជាប្រចាំ វានឹងអាចកំចាត់ចោល នូវស្នាមក្រហម​ នៅលើស្បែករបស់អ្នកយ៉ាងមានប្រសិទ្ធិភាព។​៩. ទប់ស្កាត់ជម្ងឺគ្រុនផ្តាសាយ៖ ដោយសារតែ ឥទ្ធិពលនៃការប្រឆាំង ទៅលើការរលាក យ៉ាងមានប្រសិនភាព នៃខ្ទឹមសនេះហើយ ដែលមានអនុភាពអាច ទប់ស្កាត់ជម្ងឺគ្រុនផ្តាសាយ ព្រោះនៅពេលដែល អ្នកទទួលទានខ្ទឹមផ្ទាល់ វាអាចព្យាបាលបាន។១០. ​ជួយដល់អ្នកឈឺធ្មេញ៖ ដាក់ដុំតូចៗនៃខ្ទឹម​ ចូលទៅកាន់ ចន្លោះធ្មេញដែលឺចាប់នោះ វានឹងអាចកាត់បន្ថយនូវការ ​ឈឺចាប់បានជាក់ជាមិនខាន។​១១. ​ប្រចាំងទៅនឹងការអាឡាក់ស៊ីស្បែក៖ ខ្ទឹមគឺជួយដល់អ្នក ដែលអាឡាក់ស៊ីស្បែក បានយ៉ាងមានប្រសិទ្ធិភាព​ ជាពិសេសអ្នកដែលប៉ះទៅនឹខ្យល់​ ដែលនាំមេរោគប៉ះជាមួយស្បែក។​១២. ​ ឆាំងនឹងជំងឺរលាកសន្លាក់ឆ្អឹងត្រគាក៖ ​ការទទួលទាននូវខ្ទឹមស ​ហើយនឹងអាហារ ដែលមានជាតិខ្ទឹម មិនថាខ្ទឹមបារាំងឬក៏ស្លឹកខ្ទឹម​ ក៏អាចកាត់បន្ថយនូវភាពឈឺចាប់​ ជាពិសេសត្រង់បរិវេណត្រគាកផងដែរ។​១៣. ​ការពារការឡើងទម្ងន់៖ ខ្ទឹមសអាចជួយបញ្ឈប់ នូវការឡើងទម្ងន់ ដោយវាផ្លាស់ប្តូរកោសិកា​ ជាតិខ្លាញ់ក្នុងរាងកាយ ដែលបំលែង​ ដោយសារធាតុខ្ទឹមនេះ៕​

ក្រៅពីធ្វើគ្រឿងទេស ខ្ទឹមជួយដល់សុខភាពច្រើនណាស់ ដែលពេលខ្លះយើងមិននឹកស្មានដល់!ក្រៅពីធ្វើគ្រឿងទេស ខ្ទឹមជួយដល់សុខភាពច្រើនណាស់ ដែលពេលខ្លះយើងមិននឹកស្មានដល់!អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://www.lifehack.org