២១​នាក់​ស្លាប់​នៅពេល​រថយន្តក្រុង​ធ្លាក់ចូល​ទន្លេ​នៅ​នេ​ប៉ាល់​

មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថារថយន្តក្រុងដឹកអ្នកដំណើរពេញមួយគ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេ កាលពីព្រឹកថ្ងៃសុក្រទី ២៦ សីហានេះ នៅប្រទេសនេប៉ាល់ ភាគកណ្តាល ដោយបានសម្លាប់មនុស្ស២១នាក់។
ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមរកសាកសពនិងជួយពួកអ្នករងរបួសដើម្បីនាំទៅកាន់ទីសុវត្ថិភាព បន្ទាប់ពីរថយន្តក្រុងនេះបានបើកធ្លាក់ចេញពីផ្លូវហើយជ្រុលធ្លាក់ចូលទៅក្នុងទន្លេ Trishuli នៅភូមិ Chandi Bhanjyang ក្នុងស្រុក Chitwan។ លោក Binod Prakash Singh មេស្រុកនេះបាននិយាយថា មនុស្ស២១នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់នេះនិងមនុស្ស១៦នាក់ត្រូវបានជួយសង្គ្រោះ។
លោកបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានកំពុងធ្វើការស្វែងរកដើម្បីធានាថាគ្មានអ្នកដំណើរនៅជាប់ខាងក្នុងរថយន្តនេះ នៅតំបន់នោះ ដែលរថយន្តក្រុងនេះបាននៅលិចនៅទន្លេនោះនៅឡើយ ។
នៅមុនពេលហេតុការនេះ រថយន្តក្រុងនេះ បានកំពុងធ្វើដំណើរទៅទីក្រុងPokhara ដោយចេញពីស្រុកRautahat ភាគខាងត្បូងនៃប្រទេសនេះ៕

២១​នាក់​ស្លាប់​នៅពេល​រថយន្តក្រុង​ធ្លាក់ចូល​ទន្លេ​នៅ​នេ​ប៉ាល់​

ប្រភព ៖ rasmeinews

  • ២១​នាក់​ស្លាប់​នៅពេល​រថយន្តក្រុង​ធ្លាក់ចូល​ទន្លេ​នៅ​នេ​ប៉ាល់​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:កំសាន្ត
Tags: