ឆា​ពោត​ជាមួយ​បង្គា​

+ គ្រឿងផ្សំ
– ពោតកន្លះគីឡូ
– បង្គា ១០យកក្បាល បកសំបកចេញ
– ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
– ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ
– ស្ករស ១ស្លាបព្រាកាហ្វេកន្លះ
– ខ្ទឹមស ២កំពឹសចិតជាចំណិត
– ទឹកម្ទេស ១ស្លាបព្រាកាហ្វេ
– ស្លឹកខ្ទឹម ២ដើមហាន់តូចៗ
– ម្រេច ១ចិប
– ប្រេងឆា ២ស្លាបព្រាបាយកន្លះ

+ វិធីធ្វើ
– ដំបូងអ្នកត្រូវដាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅ បន្ទាប់មកដាក់ខ្ទឹមស បំពងឲ្យឈ្ងុយ ទើបដាក់
បង្គាចូលឆាត្រឡប់ទៅមកឲ្យឆ្អិន។
– បន្ទាប់ពីបង្គាឆ្អិនហើយទើបដាក់ពោតចូល ឆាមួយសន្ទុះទើបបន្ថែម ទឹកស៊ីអ៊ីវ, ទឹកម្ទេស, ម្សៅស៊ុប, ស្ករស និងម្រេច រួចឆាបន្តទៀតរហូតទាល់តែឆ្អិន។
– ជាចុងក្រោយនេះអ្នកគ្រាន់តែបន្ថែមស្លឹកខ្ទឹមចូលរួច ហើយឆាពីរទៅបីត្រឡប់ជាការស្រេច៕

ឆា​ពោត​ជាមួយ​បង្គា​

ប្រភព ៖ rasmeinews