ផ្លែ​ប៊័រ​ជួយ​បន្ថយ​បរិមាណ​ខ្លាញ់​”​អាក្រក់​”​ក្នុង​ឈាម​

ផ្លែ​ប៊័រ​ជួយ​បន្ថយ​បរិមាណ​ខ្លាញ់​”​អាក្រក់​”​ក្នុង​ឈាម​

ទទួលទានបន្លែផ្លែប៊័រមួយផ្លែរាល់ថ្ងៃ អមជាមួយរបបទទួលទានមាន ជាតិខ្លាញ់តិច នឹងជួយបន្ថយបរិមាណ កូឡេស្តេរ៉ូលអាក្រក់ក្នុងឈាម ។នោះជាការសន្និដ្ឋានទើបត្រូវ បានប្រកាសដោយក្រុមអ្នកស្រាវជ្រាវ នៅសកលវិទ្យាល័យ ផេនស៊ី វ៉ានៀរ ។

ជាក់ស្តែង ក្រុមស្រាវជ្រាវតាម ដានរបបអាហាររបស់មនុស្ស៤៥នាក់ ត្រូវលើសទម្ងន់ធាត់ ក្នុងរយៈពេល៥ សប្តាហ៍ និងសង្កេតឃើញថា អ្នកមានប្រើបន្ថែមផ្លែប៊័រស្រស់មួយផ្លែរាល់ថ្ងៃ ជាមួយនឹងអាហារមានជាតិខ្លាញ់តិច នឹងថយចុះបរិមាណជាតិខ្លាញ់ ”អាក្រក់” ក្នុងឈាម (សារជាតិ LDL-C)គឺ១៣,៥ មិល្លីក្រាម ដេស៊ីលីត្រ ប្រៀបនឹងមុន ពេលព្យាបាលក្នុងពេលអ្នកហូបតបតែ មួយមុខបន្ថយបានតែ៨,៣មិល្លីក្រាមដេស៊ីលីត្រ ។

សារជាតិ LDL-C ជាប្រភេទកូឡេស្តេរ៉ូល ”អាក្រក់” ក្នុងឈាមបង្កឱ្យក្រិនរឹងសរសៃឈាម និងបង្កើនហានិភ័យជំងឺសរសៃឈាមបេះដូង និងខ្លាញ់ រុំថ្លើម ។ផ្លែប៊័រមានផ្ទុកជាង១៤ ប្រភេទ វិតាមីន និងសារជាតិរ៉ែរួមមាន៖ កាល់ស្យូម ដែក ម៉ាញ៉េស្យូម ហ្វូសហ្វ័រ ប៉ូតាស្យូម សូដ្យូម ស័ង្កសី Seler និងសម្បូរសារជាតិប្រឆាំងអុកស៊ីតកម្ម ។ ពិសេសវាផ្ទុកច្រើនជាតិខ្លាញ់រលាយ (MUFA) ជាជាតិខ្លាញ់ ”ល្អ” ដោយសារជួយឈាមចរាចរងាយស្រួលជាង ៕

ប្រភព ៖ rasmeinews

  • ផ្លែ​ប៊័រ​ជួយ​បន្ថយ​បរិមាណ​ខ្លាញ់​”​អាក្រក់​”​ក្នុង​ឈាម​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:ចំនេះដឹង
Tags: