ក្រុម​ Top 4 នៅ​អឺរ៉ុប នឹង​ឡើង​វគ្គ​ចែក​ពូល UCL ដោយ​ស្វ័យ​ប្រវត្តិ​​

ក្រុម​ដែល​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤ (Top 4) នៅ​លីគ​កំពូល​អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និង​អេស្ប៉ាញ ​នឹង​​អាច​ជាប់​ទៅ​វគ្គ​ចែក​ពូល​ពាន​រង្វាន់​ UEFA Champions League ​​ដោយ​ស្វ័យ​ប្រវត្តិ​ទាំង​អស់​គ្នា ចាប់​ពី​រដូវ​កាល​២០១៨-១៩ ត​ទៅ។ ​នេះ​បើ​តាម​ BBC បាន​ចុះ​ផ្សាយ​មុន​នេះ​បន្តិច។

 

ក្រុម​ Top 4 នៅ​អឺរ៉ុប នឹង​ឡើង​វគ្គ​ចែក​ពូល UCL ដោយ​ស្វ័យ​ប្រវត្តិ​​

 

រីឯ​​លក្ខខ័ណ្ឌ​បច្ចុប្បន្ន​ ​អង់គ្លេស អាល្លឺម៉ង់ និង​អេស្ប៉ាញ​​មាន​តែ​ចំណាត់​ថ្នាក់​លេខ​ (១, ២, ៣) ប៉ុណ្ណោះ​ ដែល​អាច​ឡើង​ទៅ​វគ្គ​ចែក​ពូល​ដោយ​ស្វ័យ​ប្រវត្តិ ខណៈ​ដែល​ក្រុម​ណា​ដែល​​បាន​លេខ​៤ នឹង​ត្រូវ​ប្រកួត​វគ្គ​ Play-off ២​ជើង​ ​ដើម្បី​បាន​កៅអី​ទៅ​វគ្គ​ចែក​ពូល ​ប៉ុន្តែ​នៅ​អ៊ីតាលី មាន​តែ​២​​ក្រុម​ទេ ដែល​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ ខណៈ​ដែល​លេខ​៣ ​ត្រូវ​ប្រកួត Play-off។

 

ក្រុម​ Top 4 នៅ​អឺរ៉ុប នឹង​ឡើង​វគ្គ​ចែក​ពូល UCL ដោយ​ស្វ័យ​ប្រវត្តិ​​
ដូច្នេះ​នេះ​ជា​ដំណឹង​ល្អ​បំផុត​សម្រាប់​អ៊ីតាលី ​ដែល​មាន​ន័យ​ថា ពួកគេ​នឹង​មាន​​ក្រុម​៤​លេង​ UEFA Champions League ចាប់​ពី​រដូវ​កាល​២០១៨-១៩ ខណៈ​ដែល​លីគ​អង់គ្លេស អាល្លឺម៉ង់ និង​អេស្ប៉ាញ លេខ​៤ក៏​មិន​ចាំ​បាច់​​លេង​ Play-off ទៀត​ផង​ដែរ៕

 

ប្រែ​​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC