អម្ពរ ទេវី សម្រេចចិត្តបញ្ចប់អាជីពសិល្បៈ បន្ទាប់ពី…

6 Videos


ស្សនិកជនដែលធ្លាប់ស្គាល់និងគាំទ្រចំពោះតារាសំដែងជើងចាស់ អម្ពរ ទេវី ពិតជាមានការ សោកស្តាយមិនខាននៅពេលដឹងថានាងវិលទៅដល់សហរដ្ឋអាមេរិកវិញនឹងឈប់ប្រឡូកសិល្បៈទៀតហើយដោយនាងចង់រស់នៅជាមួយគ្រួសារនិងមើលថែទាំកូនចៅឲ្យបានល្អ ។

អម្ពរ ទេវី សម្រេចចិត្តបញ្ចប់អាជីពសិល្បៈ បន្ទាប់ពី…

ចាប់តាំងពីតារាសម្តែងជើងចាស់ អ្នកនាង អម្ពរ ទេវី បានមកដល់ទឹកដីមាតុភូមិកំណើតដើម្បី ថតសំដែងរឿង“ទឹកចិត្តម្តាយសម័យថ្មី”របស់ផលិតកម្មថោននាងទទួលបានការចាប់អារម្មណ៍និងគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់មហាជនខ្មែរដោយសារតែគេមានការនឹករលឹកនិងដឹងពីសមត្ថភាពទេពកោសល្យសំដែងរបស់នាងតាំងពីដើមមក ។

អម្ពរ ទេវី សម្រេចចិត្តបញ្ចប់អាជីពសិល្បៈ បន្ទាប់ពី…

គេជឿថាទស្សនិកជនអាចនឹងមានការខកចិត្តនិងសោកស្តាយច្រើននៅពេលដឹងថាតារាស្រី រូបនេះនឹងបិទអាជីពសិល្បៈរបស់នាងក្រោយពីបញ្ចប់ការថតខ្សែភាពយន្តរឿង “ទឹកចិត្តម្តាយសម័យថ្មី” របស់ផលិតកម្មថោនដែលរឿងនេះវាអាចនឹងក្លាយជាស្នាដៃចុងក្រោយរបស់អ្នកស្រីក្នុងអាជីពសិល្បៈ ។

អម្ពរ ទេវី សម្រេចចិត្តបញ្ចប់អាជីពសិល្បៈ បន្ទាប់ពី…

តាមការបង្ហើបឲ្យដឹងពីសិល្បករួមសម្តែងជាមួយអ្នកស្រីក្នុងខ្សែភាពយន្តខាងលើបានបញ្ជាក់ដូចៗគ្នាថា អ្នកស្រីអម្ពរ ទេវីនឹងលាឈប់ពីការងារ សិល្បៈព្រោះតែអ្នកស្រីមិនមានពេល គ្រប់គ្រាន់ដើម្បី សម្តែង។ អ្នកនាង អម្ពរ ទេវី បានប្រាប់អ្នក សិល្បៈនិងផលិតករថាគាត់នឹងឈប់ទទួលការថត ខ្សែ ភាពយន្តឬការងារសិល្បៈណាមួយទៀតទេព្រោះតែគាត់ចង់ទុកពេលវេលាមើលថែគ្រួសារ ។

អម្ពរ ទេវី សម្រេចចិត្តបញ្ចប់អាជីពសិល្បៈ បន្ទាប់ពី…

អ្នកនាង អម្ពរ ទេវី គឺជាតារាសម្តែងដែលរួសរាយរាក់ទាក់ ហើយគាត់បានថ្លែងសោកស្តាយ ចំពោះការមិនមានពេលវេលាច្រើននៅកម្ពុជាដើម្បីសម្តែងខ្សែភាពយន្តនានាបានហើយអ្នកនាងក៏បាន កោតសរសើរចំពោះសមត្ថភាពសម្តែងរបស់តារាប្រុសស្រីជំនាន់ក្រោយផងដែរ ។

អម្ពរ ទេវី សម្រេចចិត្តបញ្ចប់អាជីពសិល្បៈ បន្ទាប់ពី…

ស្របជាមួយការបញ្ចប់ថតខ្សែភាពយន្តឲ្យផលិតកម្មថោនអ្នកនាង អម្ពរ ទេវី ក៏បានចូលរួម សម្តែងក្នុងបទចម្រៀង MV ថ្មីមួយរបស់តារាចម្រៀង មាស សុខ សោភា គឺបទ”ឧត្តមស្វាមី”ផងដែរ ដែល ការផលិតបទនេះក៏បានថតរួចរាល់កាលពីពេលថ្មីៗនេះហើយដែរដោយបទចម្រៀងនេះអ្នកនាងបាន សម្តែងរួមជាមួយនឹងដៃគូសម្តែងចាស់គឺលោក ទេពរិន្ទដារ៉ូ ដែលសម្តែងជា តួស្វាមី ។

អម្ពរ ទេវី សម្រេចចិត្តបញ្ចប់អាជីពសិល្បៈ បន្ទាប់ពី…

រឿង ”ទឹកចិត្តម្តាយសម័យថ្មី”ដែលជាខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មថោនដឹកនាំសម្តែង ដោយ អ្នកស្រីពាន់ភួងបុប្ផា ត្រូវបានគេរំពឹងថា នឹងទទួលបាន នូវការគាំទ្រច្រើនពីទស្សនិក ជនហើយ ខ្សែភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងនៅរោងភាពយន្ត ក្នុងអំឡុងចុងឆ្នាំ ២០១៦ ឬ ដើមឆ្នាំ ២០១៧ ខាងមុខ ។

អម្ពរ ទេវី សម្រេចចិត្តបញ្ចប់អាជីពសិល្បៈ បន្ទាប់ពី…

តារាសម្តែងអម្ពរ ទេវី ថ្វីដ្បិតតែចាកឃ្លាតពីអាជីពសម្តែងយូរមកហើយក្តី តែអ្នកទស្សនាចាំមិនភ្លេចទេ ព្រោះនាងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសិល្បៈភាពយន្ត ។ ទោះបីជាជោគជ័យ ល្បីឈ្មោះខ្ចរខ្ចាយ តែអ្នកនាងអម្ពរ ទេវី បានបន្សាត់ខ្លួនពីការសម្តែងយ៉ាងស្ងប់ស្ងាត់ ។ ជាង ១០ ឆ្នាំមកហើយដែលអតីតតារាសម្តែងស្រីល្បី ឈ្មោះក្នុងអំឡុងទសវត្សរិ៍ទី ៩០ អម្ពរ ទេវីចាកចេញពីកម្ពុជាទៅរស់នៅសហរដ្ឋអាមរិក ហើយក្រោយមកនាងបានរៀបការគូថ្មី ។

អម្ពរ ទេវី សម្រេចចិត្តបញ្ចប់អាជីពសិល្បៈ បន្ទាប់ពី…

បច្ចុប្បន្នអតីតតារាសម្តែងអម្ពរ ទេវី មាន កូនពីរនាក់ គឺកូនប្រុសច្បងឈ្មោះភិរុណ ឥន្ទបុត្រ អាយុ ១៤ ឆ្នាំ និងកូនស្រីឈ្មោះភិរុណ លក្ស្មី ទេវី អាយុ ៦ ឆ្នាំ ។ នៅចុងទសវត្សរ៍ទី ៨០ និងក្នុងទសវត្សរ៍ ៩០ ស្នាដៃសម្តែងភាពយន្តរបស់អ្នកនាងអម្ពរ ទេវី មិនតិចជាង១០០ រឿងទេ ដោយរឿង ល្បីៗមាន រឿង «សម្ដីចុងក្រោយ» រឿង «ឆ្អឹងអណ្ដែត» រឿង «ចុងស្រល់» និងរឿង «ជើងមេឃដាច់ស្រយាល» ជាដើម ។

អម្ពរ ទេវី សម្រេចចិត្តបញ្ចប់អាជីពសិល្បៈ បន្ទាប់ពី…

តាមរយៈការបង្ហាញស្នាដៃសម្តែងសារជាថ្មីនាពេល នេះនឹងទាក់ទាញម្តងទៀតមិនខានឡើយ គ្រាដែលកំពូលតារាសម្តែងអម្ពរ ទេវី ធ្លាប់ធ្វើឲ្យមហាជនទទួលស្គាល់រួចទៅហើយ ពីទេពកោសល្យសម្តែងរបស់នាង ។ ទស្សនិកជននឹងរង់ចាំទស្សនាស្នាដៃថ្មីរបស់អ្នកនាងអម្ពរ ទេវី ៕ ដេវីត

អម្ពរ ទេវី សម្រេចចិត្តបញ្ចប់អាជីពសិល្បៈ បន្ទាប់ពី…អម្ពរ ទេវី សម្រេចចិត្តបញ្ចប់អាជីពសិល្បៈ បន្ទាប់ពី…អម្ពរ ទេវី សម្រេចចិត្តបញ្ចប់អាជីពសិល្បៈ បន្ទាប់ពី…អម្ពរ ទេវី សម្រេចចិត្តបញ្ចប់អាជីពសិល្បៈ បន្ទាប់ពី…អម្ពរ ទេវី សម្រេចចិត្តបញ្ចប់អាជីពសិល្បៈ បន្ទាប់ពី…