ក្រុង​បុរាណ​អាយុ​ជាង​១​ពាន់​ឆ្នាំ​ដ៏​អស្ចារ្យ ជៀស​ផុត​ពី​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ ដោយសារ…

ជប៉ុនជាប្រទេសតែមួយគត់ក្នុងលោក ដែលធ្លាប់រងឥទ្ធិពលពីការទម្លាក់គ្រាប់បែកបរមាណូ ដល់ទៅ២គ្រាប់ពីសហរដ្ឋអាមេរិក ក្នុងសម័យសង្គ្រាមលោកលើកទី២ តែបើទោះបីជាប្រទេសនេះ ធ្លាប់រងការបំផ្លាញខ្ទេចខ្ទីស្ទើរគ្មានសល់ក៏ពិតមែន រហូតមកទល់ពេលនេះ ជប៉ុននៅមានសំណង់ស្ថាបត្យកម្ម និងប្រាសាទវ័យចំណាស់ជាច្រើនទៀត ដែលបានជៀសផុតពីការបំផ្លាញ ហើយក្លាយជាកន្លែងកម្សាន្តដ៏ល្បីប្រចាំប្រទេស ។

ក្រុង​បុរាណ​អាយុ​ជាង​១​ពាន់​ឆ្នាំ​ដ៏​អស្ចារ្យ ជៀស​ផុត​ពី​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ ដោយសារ…

ក្រុងបុរាណមួយដែលមានប្រវត្តិជាង១០០០ឆ្នាំ គឺទីក្រុង Kyoto ត្រូវបានអធិរាជជប៉ុនក្នុងសម័យបុរាណ យកមកធ្វើជារាជធានីរបស់ចក្រពត្តិតាំងពីឆ្នាំ៧៩៤ ដល់ឆ្នាំ១៨៦៨ (១០៧៤ឆ្នាំ) ហើយមកទល់ពេលនេះ វាក្លាយជាក្រុងធំបំផុតទី៧របស់ជប៉ុន ដោយមានប្រជាជនរស់នៅដល់ទៅ១.៤លាននាក់ ។

កន្លងផុតពីមួយសតវត្សទៅមួយសតវត្ស Kyoto នៅតែអាចឈរជើងបានដដែល ទោះជាឆ្លងកាត់សង្គ្រាមច្រើនដងក៏ពិតមែន ជាក់ស្ដែងដោយសារតែតម្លៃនៃប្រវត្តិសាស្ត្ររបស់ទីក្រុងនេះ វាបានជៀសផុតពីគោលដៅនៃការទម្លាក់គ្រាប់បែកបរមាណូ និងការវាយប្រហារតាមផ្លូវអាកាសជាច្រើនលើក ក្នុងសម័យសង្គ្រាមលោកលើកទី២ ។

ប្រវត្តិរាប់រយឆ្នាំនៃទីក្រុង Kyoto និងវប្បធម៌ប្រពៃណីរបស់វា ធ្វើឲ្យ Kyoto ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩៤ ព្រោះជាកន្លែងដែលមានប្រាសាទ និងទីសក្ការបូជាច្រើនរាប់មិនអស់ ដោយមកទល់ពេលនេះ វាមានដល់ទៅជាង២០០០ប្រាសាទ ក្នុងនោះដែរ ប្រាសាទស្រោបបន្ទះមាសដ៏ល្បី ដែលមានប្រវត្តិតាំងពីឆ្នាំ១៣៩៧នោះ ក៏ស្ថិតក្នុងទីក្រុងនេះដែរ នោះគឺប្រាសាទ Kinkaku-ji ។

ក្រុង​បុរាណ​អាយុ​ជាង​១​ពាន់​ឆ្នាំ​ដ៏​អស្ចារ្យ ជៀស​ផុត​ពី​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ ដោយសារ…

Kinkaku-ji ជាប្រាសាទដែលត្រូវបានសង់ឡើងតាំងពីឆ្នាំ១៣៩៧ ដែលដំបូងវាគ្រាន់ជាលំនៅឋានធម្មតាប៉ុណ្ណោះ កន្លងផុតរាប់រយឆ្នាំ នៅឆ្នាំ១៩៥០ Kinkaku-ji ត្រូវបានដុតបំផ្លាញទាំងស្រុង សល់តែគ្រោងឆ្អឹងប៉ុណ្ណោះ ដោយសារតែព្រះសង្ឃម្នាក់ ព្យាយាមធ្វើអត្តឃាត ក្រោយមកវាត្រូវបានសង់ឡើងថ្មី ជាមួយកម្ពស់៣ជាន់ ហើយមានស្រោបបន្ទះមាសជុំវិញប្រាសាទ២ជាន់ខាងលើ ។

មិនត្រឹមតែប៉ុណ្ណោះ តំបន់បេតិកភណ្ឌពិភពលោកនៃទីក្រុងនេះ ក៏មានរាប់បញ្ចូលទីតាំង១៦កន្លែងផ្សេងទៀតដែរ ដោយក្នុងនោះមាន ប្រាសាទ Kiyomizu-dera ប្រាសាទ Tō-ji សួនច្បារ Saihō-ji និងកន្លែងជាច្រើនទៀត ដែលពិបាកនឹងរាប់ឲ្យអស់ ៕ (Japan-guide)

មូលហេតុទាំងឡាយខាងលើនេះ ធ្វើឲ្យ Kyoto ទទួលបានភ្ញៀវទេសចរដល់ទៅ៥១.៦២លាននាក់ ក្នុងឆ្នាំ២០១៣ ជាចំនួនដ៏ច្រើនលើសលុប ធៀបនឹងឆ្នាំមុនៗ ៕
ក្រុង​បុរាណ​អាយុ​ជាង​១​ពាន់​ឆ្នាំ​ដ៏​អស្ចារ្យ ជៀស​ផុត​ពី​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ ដោយសារ…

ក្រុង​បុរាណ​អាយុ​ជាង​១​ពាន់​ឆ្នាំ​ដ៏​អស្ចារ្យ ជៀស​ផុត​ពី​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ ដោយសារ…

ក្រុង​បុរាណ​អាយុ​ជាង​១​ពាន់​ឆ្នាំ​ដ៏​អស្ចារ្យ ជៀស​ផុត​ពី​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ ដោយសារ…

ក្រុង​បុរាណ​អាយុ​ជាង​១​ពាន់​ឆ្នាំ​ដ៏​អស្ចារ្យ ជៀស​ផុត​ពី​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ ដោយសារ…
ប្រភព៖ kqube

  • ក្រុង​បុរាណ​អាយុ​ជាង​១​ពាន់​ឆ្នាំ​ដ៏​អស្ចារ្យ ជៀស​ផុត​ពី​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ ដោយសារ…已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:កំសាន្ត
Tags: