​ចោរ​លួច​ប៉ះចំ​ម៉ូតូ​ភ្ជាប់​ GPS​ សមត្ថកិច្ច​ចូល​ទៅ​ចាប់​ដល់​ក្នុង​ផ្ទះ​ភ្លាម​បន្ទាប់​ពី​ម្ចាស់​ដាក់​ពាក្យ​ប្ដឹង​

ខេត្តព្រះសីហនុ៖ កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ មានករណីចោរចូលលួចម៉ូតូ១គ្រឿង ម៉ាក Air Black ពណ៌ស លាយទឹកប្រាក់ ពាក្យស្លាកលេខក្រុងព្រះសីហនុ 1E-5215 ម្ចាស់ឈ្មោះ ហែម កន្និថា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរជាអ្នកអ៊ុតសក់ រស់នៅឧតុនិយម ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

ករណីចោរចូលលួចម៉ូតូខាងលើនេះ ត្រូវបានលោក ហ៊ុយ ប៊ុនឡេង ភ្នាក់ងារយកព័ត៌មានភីអិនអិនរាយការណ៍ថា ម៉ូតូនោះបានបាត់នៅអំឡុងម៉ោង ៣ និង៣០នាទី រំលងអាធ្រាត្រ ហើយត្រូវម្ចាស់មកដាក់ពាក្យប្ដឹងសមត្ថកិច្ចក្រុងនៅវេលាម៉ោង ៨ព្រឹកមិញនេះ ដោយបានបញ្ជាក់ថា ម៉ូតូរបស់គាត់បានភ្ជាប់ GPSផងដែរ។

ប្រភពដដែលបានបន្តថា ក្រោយពេលសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីម្ចាស់ម៉ូតូរួច សមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ និងម៉ូតូលាក់ក្នុងផ្ទះមួយកន្លែង ស្ថិតនៅសង្កាត់ទំនប់រលក កាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹកមិញនេះផងដែរ។

ជនសង្ស័យទាំងពីរនាក់ ទី១-ឈ្មោះ តូច ឃីន (ហៅសិលា) ភេទប្រុស អាយុ៣១ឆ្នា មុខរបរមិនពិតប្រាកដ រស់នៅក្រុម២៦ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ និងទី២-ឈ្មោះ ព្រំ បុល ភេទប្រុស អាយុ២៦ មុខរបរកម្មករនេសាទ រស់នៅលើទូក។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចក្រុងនាំយកទៅសាកសួរតាមនីតិវិធីជាបន្ត៕
​ចោរ​លួច​ប៉ះចំ​ម៉ូតូ​ភ្ជាប់​ GPS​ សមត្ថកិច្ច​ចូល​ទៅ​ចាប់​ដល់​ក្នុង​ផ្ទះ​ភ្លាម​បន្ទាប់​ពី​ម្ចាស់​ដាក់​ពាក្យ​ប្ដឹង​

​ចោរ​លួច​ប៉ះចំ​ម៉ូតូ​ភ្ជាប់​ GPS​ សមត្ថកិច្ច​ចូល​ទៅ​ចាប់​ដល់​ក្នុង​ផ្ទះ​ភ្លាម​បន្ទាប់​ពី​ម្ចាស់​ដាក់​ពាក្យ​ប្ដឹង​

ប្រភព៖ kqube

  • ​ចោរ​លួច​ប៉ះចំ​ម៉ូតូ​ភ្ជាប់​ GPS​ សមត្ថកិច្ច​ចូល​ទៅ​ចាប់​ដល់​ក្នុង​ផ្ទះ​ភ្លាម​បន្ទាប់​ពី​ម្ចាស់​ដាក់​ពាក្យ​ប្ដឹង​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:ជីវិតនិងសង្គម
Tags: