ដាក់ព្រីភ្លើងក្បែរខ្លួនទុកដោតវិទ្យុស្តាប់ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

ដាក់ព្រីភ្លើងក្បែរខ្លួនទុកដោតវិទ្យុស្តាប់ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់
ភ្នំពេញ ៖ បុរសពិការជើងទាំងសងខាងម្នាក់ អាយុ៥៨ឆ្នាំ ដេកហេីយដាក់ដៃលើព្រឺភ្លើងដោតដុយស្តាប់វិទ្យុ ត្រូវឆក់ស្លាប់ នៅលើគ្រែក្នុងបន្ទប់ដេកជាន់ក្រោម ។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅក្នុងផ្ទះលេខB៥៨ ក្នុងបូរីឬស្សីកែវ  ក្រុមទី១២ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជា ចំរើន ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ ចាស់ជរា ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

បើតាមប្រភពព័ត៌មានពីកូនប្រុសពៅមានឈ្មោះ ជា បញ៉ារិទ្ធ  អាយុ២០មានមុខរបរជានិសិត្យឆ្នាំទី៣ផ្នែកសំណង់ស៊ីវិញនៅសាលាបញ្ញាសាស្ត្របានឲ្យដឹងថា នៅមុនពេលកើតហេតុ បងៗបានចេញទៅធ្វើការអស់នៅសល់តែរូបគេនៅម្នាក់ឯងដោយជារាងរាល់    តែតែដះឳពុកពីព្រឹកនិងរាបចំងូតទឹកស្លៀកខោអាវលើកដាក់លើរទេះរុញឱ្យរូបគាត់ទៅហូបកាហ្វេជារៀងរាល់ថ្ងៃនៅព្រឹកកើតហេតុមិនឃើញឳពុកក្រោកពិព្រឹកក៏មានការងឿងឆ្ងលបានដើរទៅដះ មិនលឺមាត់ឪពុកឆ្លើយតបរួចរូបគេបានទៅរុញទ្វារបន្ទប់   របស់ឳពុកខ្លួនស្រាប់តែឃើញដៃខាងឆ្វេងរបស់ឪពុកដាក់នៅលើព្រឺភ្លើងដេកស្លាប់នៅលើគ្រែបាត់ទៅហើយ ។

ក្រោយមកកូនប្រុសពៅបានទូរស័ព្ទទៅបងស្រីអោយមកមើល រួចក៏បានរាយការណ៍ទៅប្រាប់ដល់សមត្ថកិច្ចមូលដ្ឋានអោយចុះមកផ្ទះកើតហេតុខាងលើ ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ហើយក្រុមគ្រួសារបានអះអាងថា ការស្លាប់របស់ឪពុកខ្លួន គឺដោយសារតែឆក់ខែ្សភ្លើង ហើយក្រុមគ្រួសារមិនបានប្តឹងដល់អ្នកណាម្នាក់នោះទេ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យមើល និងបានធ្វើកំណត់ប្រគល់សាកសពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះខាងកើត ៕ អរុណរះ

ប្រភព៖ Nokorwatnews

  • ដាក់ព្រីភ្លើងក្បែរខ្លួនទុកដោតវិទ្យុស្តាប់ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:កំសាន្ត
Tags: