កម្មការិនី២៥នាក់ដួលសន្លប់ជាបន្តបន្ទាប់សង្ស័យពុលថ្នាំកំណាត់នៅរោងចក្រយូលី៣ក្រុងបាវិត

កម្មការិនី២៥នាក់ដួលសន្លប់ជាបន្តបន្ទាប់សង្ស័យពុលថ្នាំកំណាត់នៅរោងចក្រយូលី៣ក្រុងបាវិត
ខេត្តស្វាយរៀង៖ កម្មករ កម្មការិនីប្រមាណ២៥នាក់ បានដួលសន្លប់ជាបន្តបន្ទាប់សង្ស័យពុលថ្នាំក្រណាត់ ហើយត្រូវបានមិត្តរួមអាជីព និងសន្តិសុខនាំគ្នាជួយសង្គ្រោះ ដឹកមកកាន់មន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតំបន់សេដ្ឋកិច្ចពិសេស សាន់តុងសាន់សែល ភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមលោកកែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តបានអោយដឹងតាមទូរសព្ទ័ថា ពិតជាមានករណីកម្មករ កម្មការិនីដួលសន្លប់មែន ទាំងអស់២៥នាក់ ធ្ងន់ម្នាក់ ។ ចំពោះកម្មការិនីដែលធ្ងន់ ត្រូវបានដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង មានឈ្មោះ បូ កុម៉ា អាយុ២៧ឆ្នាំ មានទីលំនៅភូមិពោធិ ឃុំត្នោត ស្រុកកំពង់រោរ៌ ។

ប្រភពបន្តថា រហូតដល់រសៀលនេះ កម្មការិនីមួយចំនួនបានធូរស្រាលខ្លះហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជីភូ ក្រុងបាវិត ។ ចំពោះមូលហេតុ នៃការដួលសន្លប់ លោកមិនទាន់ដឹងច្បាស់នៅឡើយ ខណៈក្រុមគ្រូពេទ្យកំពុងតាមដានបន្តទៀត ។

សូមបញ្ជាក់ថា កម្មករ កម្មការិនីទាំងនោះ បម្រើការងារនៅរោងចក្រយូលី៣ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសាន់តុងសាន់សែល ៕ យឹម សុថាន
កម្មការិនី២៥នាក់ដួលសន្លប់ជាបន្តបន្ទាប់សង្ស័យពុលថ្នាំកំណាត់នៅរោងចក្រយូលី៣ក្រុងបាវិត

ប្រភព៖ Nokorwatnews

  • កម្មការិនី២៥នាក់ដួលសន្លប់ជាបន្តបន្ទាប់សង្ស័យពុលថ្នាំកំណាត់នៅរោងចក្រយូលី៣ក្រុងបាវិត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:កំសាន្ត
Tags: