នៅព្រៃយូរជូរមាត់ ប្រញាប់មកផ្ទះ ក្រែងបាន​រួមមេត្រីជាមួយភរិយា ត្រូវ​ម៉ែក្មេកវាយប៉ោងមុខ

នៅព្រៃយូរជូរមាត់ ប្រញាប់មកផ្ទះ ក្រែងបាន​រួមមេត្រីជាមួយភរិយា ត្រូវ​ម៉ែក្មេកវាយប៉ោងមុខ
ខេត្តក្រចេះ៖ បុរសជាប្តីម្នាក់បានប្រញាប់រួតរះពីចម្ការក្នុងព្រៃដែលនៅឆ្ងាយ ត្រឡប់មកផ្ទះ ដោយរំពឹងថា នឹងបានរួមមេត្រីជាមួយភរិយាដោយក្តីស្រឡាញ់ ។ ប៉ុន្តែពេលដែលមកដល់ផ្ទះ ត្រូវភរិយា និងម៉ែក្មេកវាយហើមមុខ ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅភូមិវាល៣ចក្រីហេង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

ស្ត្រីជាភរិយាអាយុ១៧ឆ្នាំ បាននាំប្រុសសហាយមកដេកក្នុងផ្ទះ ហើយបានប្រើអំពើហិង្សាទៅលើប្តីផ្អើលភូមិទាំងយប់ ។ មេភូមិបានដាក់កម្លាំងការពារ ព្រោះមិនហ៊ានចូលផ្ទះប្រជាពលរដ្ឋទាំងយប់នោះទេ ។

ស្ត្រីដែលមានអាយុ១៧ឆ្នាំ ឈ្មោះ ធី រិតធារី និងប្តីឈ្មោះ ឃឹម រិត អាយុ២៩ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។
នៅព្រៃយូរជូរមាត់ ប្រញាប់មកផ្ទះ ក្រែងបាន​រួមមេត្រីជាមួយភរិយា ត្រូវ​ម៉ែក្មេកវាយប៉ោងមុខ

លោកជុំ ចន្ថា មេភូមិវាលបីចក្រីហេង បានប្រាប់អ្នកកាសែតថា ប្តីប្រពន្ធ១គូនេះរៀបការ២ឆ្នាំមកហើយ ប៉ុន្តែហាក់ដូចជាមិនចុះសម្រុងនឹងគ្នាទេ គ្រាដែលបុរសជាប្តីមិនសូវសង្ហារ ប៉ុន្តែស្លូតបូត ឧស្សាហ៍ព្យាយាមនឹងការងារ ។ បុរសជាប្តី តែងតែរវល់នឹងកិច្ចការងារចម្ការ ដែលឆ្ងាយពីផ្ទះ យូរៗទើបមកអើតផ្ទះម្តង ។ នាងជាប្រពន្ធធ្លាប់បានស្នើសុំលែងលះញឹកញាប់ ប៉ុន្តែលោកជាមេភូមិ តែងតែអប់រំ ណែនាំពួកគេឲ្យចេះអធ្យាស្រ័យយោគយល់គ្នា និងបន្តរួមរស់ជាមួយគ្នា ។

លោកមេភូមិបានបន្តថា គ្រួសារនេះបើសិនជាមិនមានមេភូមិ និងប្រជាពលរដ្ឋក្នុងភូមិជួយអប់រំទេ គឺលែងគ្នាយូរណាស់ទៅហើយ និងម្យ៉ាងទៀតដោយសារខាងប្រុសមិនព្រមលែង ។ លោកមេភូមិបានដកស្រង់សម្តី បុរសជាប្តីមកនិយាយថា «បើឲ្យខ្ញុំលែង ទាល់តែសងលុយម៉ូតូខ្ញុំ២លានរៀលមក » ។ លោកមេភូមិមិនដឹងថា លុយ២លានរៀលថ្លៃម៉ូតូនោះមានដំណើរដើមទងយ៉ាងណាទេ ។
នៅព្រៃយូរជូរមាត់ ប្រញាប់មកផ្ទះ ក្រែងបាន​រួមមេត្រីជាមួយភរិយា ត្រូវ​ម៉ែក្មេកវាយប៉ោងមុខ
ដោយសារតែកូនមិនចុះសម្រុងនឹងគ្នា ធ្វើឲ្យម្តាយខាងប្រុសមានការសង្ស័យ ក៏បានដាក់កម្លាំងឃ្លាំមើល ទើបនៅយប់ថ្ងៃទី២៥ ខែសីហា នេះ មានករណីឆោឡោនេះកើតឡើង ។ លោកមេភូមិផ្ទាល់ ជាអ្នកដាក់កម្លាំងតាមឃ្លាំមើលសកម្មភាពនាង រិតធារី ទើបឃើញប្រុសសហាយចូលក្នុងផ្ទះ ហើយលោកបាននាំកម្លាំងប្រជាការពារភូមិយាមរហូតដល់ភ្លឺនៅខាងក្រៅផ្ទះ លុះព្រឹកឡើង នាំគ្រួសារទាំងសងខាងមកដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាល ។

លោក ឃឹម រិត ដែលត្រូវប្រពន្ធ និងម៉ែក្មេកវាយហើមស្មា និងដៃជើង គ្រាដែលពួកគេរារាំងមិនឲ្យចូលផ្ទះ បាននិយាយថា គាត់បានចេញពីផ្ទះទៅធ្វើចម្ការឆ្ងាយនៅឯត្រពាំងផ្លឹស ក្នុងព្រៃជ្រៅដើម្បីដោះស្រាយជីវភាព ។ គាត់និយាយដោយត្រង់ថា «ខ្ញុំបែកពីប្រពន្ធយូរ ក៏សម្រេចចិត្តមកផ្ទះដើម្បីជួបប្រពន្ធ មិននឹកស្មានប្រពន្ធយកប្រុសមកដេកក្នុងបន្ទប់ ហើយឲ្យសហាយវាយរូបខ្ញុំជាប្តីសោះ» ។ បុរសជាប្តីបន្តថា បើកុំតែបានប្រជាការពារនៅទីនោះជួយទាន់ កុំអីលោកត្រូវគេវាយស្លាប់ទៅហើយ ។

នៅឯប៉ុស្តិ៍នគរបាលស្ត្រីជាប្រពន្ធបានឆ្លើយថា បុរសឈ្មោះ ប្រ៉ុញ អាយុ២៩ឆ្នាំ ដែលប្តីរបស់នាងចោទជាសហាយនោះ មានទីលំនៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ត្រូវជាបងប្អូននាង ។ តែបុរសឈ្មោះប្រ៉ុញ បាននិយាយថា មិនជាប់សាច់ឈាមជាមួយ នាងធារី នោះទេ ។

នគរបាលប៉ុស្តិ៍២ធ្នូ គ្រាន់តែបានសម្រេចកសាងសំណុំរឿងនេះបញ្ជូនទៅថ្នាក់ស្រុកដើម្បីដោះស្រាយបន្ត ពីព្រោះភាគីខាងប្រពន្ធ ដែលត្រូវប្តីចោទថា មានសហាយ នៅតែព្យាយាមលែងលះ គ្រាដែលខាងប្តីទាមទារប្រាក់២លានរៀល ៕ ហេង សូរិយា

ប្រភព៖ Nokorwatnews

  • នៅព្រៃយូរជូរមាត់ ប្រញាប់មកផ្ទះ ក្រែងបាន​រួមមេត្រីជាមួយភរិយា ត្រូវ​ម៉ែក្មេកវាយប៉ោងមុខ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:កំសាន្ត
Tags: