មេការហាងរាត្រីបាត់ដំបងចាប់នារីវ័យក្មេង វាយដំឲ្យរបួសធ្ងន់ នៅក្នុងបន្ទប់ភោជនីយដ្ឋានកាស៊ីណូ ម្តុដពេជ្រ បង្ខំឲ្យដេកជាមួយប្រុស

មេការហាងរាត្រីបាត់ដំបងចាប់នារីវ័យក្មេង វាយដំឲ្យរបួសធ្ងន់ នៅក្នុងបន្ទប់ភោជនីយដ្ឋានកាស៊ីណូ ម្តុដពេជ្រ បង្ខំឲ្យដេកជាមួយប្រុស
ខេត្តប៉ៃលិន ៖   មេការហាងរាត្រីបាត់ដំបងចាប់នារីវ័យក្មេងវាយដំ ឲ្យរបួសធ្ងន់ នៅក្នុងបន្ទប់ ភោជនីយដ្ឋានកាស៊ីណូម្តុដពេជ្រ បង្ខំឲ្យដេកជាមួយប្រុស។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបន្ទប់សណ្ឋាគារម្កុដពេជ្រ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

មន្រ្តីនអាវុធហត្ថបានឱ្យដឹងថា នារីរងគ្រោះឈ្មោះ ម៉ុន ស្រីនាង អាយុ២៤ឆ្នាំ មុខរបរជាស្រីបម្រើការងារនៅក្នុងហាងរាត្រីបាត់ដំបង រស់នៅភូមិអូរដំបងពីរ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ រីឯស្ត្រីជាមេការដែលបានប្រើអំពើហឹង្សាវាយដំទៅលើនារីរងគ្រោះ ឈ្មោះ ហម ស្រីមុំ អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មេការហាងរាត្រីបាត់ដំបងចាប់នារីវ័យក្មេង វាយដំឲ្យរបួសធ្ងន់ នៅក្នុងបន្ទប់ភោជនីយដ្ឋានកាស៊ីណូ ម្តុដពេជ្រ បង្ខំឲ្យដេកជាមួយប្រុស
តាមសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ស្រ្តីមេការហាងរូបនេះ បាននាំនារីរងគ្រោះជិះរថយន្តមកជាមួយ ដោយធ្វើដំណើរចេញពីខេត្តបាត់ដំបង មកលេងនៅខេត្តប៉ៃលិន។ លុះពេលមកដល់ខេត្តប៉ៃលិន បាននាំនារីរងគ្រោះចូលទៅក្នុងសណ្ឋាគារកាស៊ីណូម្កុដពេជ្រ និងបានបបួល គ្នាផឹកស៊ីជួបជុំមិត្តភក្តិប្រុសស្រី៤-៥នាក់ ហើយពេលផឹកស៊ី រហូតដល់ស្រវឹង ស្រាប់តែស្ត្រីមេការរូបនេះបានបង្ខំឱ្យនារីរងគ្រោះ ទៅដេកជាមួយភ្ញៀវដែលជាជនជាតិថៃ ក៏ប៉ុន្តែនារីរងគ្រោះមិនព្រម និងប្រកែកចុះឡើងៗ ធ្វើឲ្យស្ត្រីមេកាខាងលើ ស្ទុះចាប់បោចសក់ និងវាយនារីរងគ្រោះជាច្រើនដៃ ព្រមទាំងជាន់កស្ទើរដាច់ខ្យល់ស្លាប់។ ដោយសារនារីរងគ្រោះមិនអាចតបត និងតស៊ូជាមួយមេកាខាងលើនេះបាន នាងក៏យល់ព្រម និងប្រាប់មេកានេះថា នាងយល់ព្រមទៅដេកជាមួយជនជាតិថៃ ទើបស្ត្រីដៃដល់បន្ទូរដៃ។ គ្រានោះនាងក៏ស្ទុះរត់ចេញទៅក្រៅស្រែកហៅឲ្យគេឯងជួយអន្តរាគមន៍ ហើយរហូតដល់ព្រឹកឡើង នាងក៏សម្រេចចិត្តទៅដាក់ពាក្យប្តឹងនៅស្នាក់ការកងរាជអាវុធហត្ថភូមិផ្សារព្រំតែម្តង តែខាងមន្ត្រីអាវុធហត្ថនៅផ្សារព្រំបានប្រាប់ឲ្យនាងទៅដាក់ពាក្យបណ្តឹង នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិនវិញ ។

ជុំវិញព័ត៌មានខាងលើនេះ លោក ជា គា ម្ចាស់សណ្ឋាគារម្កុដពេជ្រ បាននិយាយថា ស្ត្រីទាំង២នាក់ខាងលើនេះ គឺជាភ្ញៀវមកពីខេត្តបាត់ដំបងទេ ហើយបានចូលលេងនៅក្នុងសណ្ឋាគាររបស់គាត់។

លោកបញ្ជាក់ថា ស្ត្រីទាំង២នាក់នេះ ពួកគេមិនមែនជាបុគ្គលិកធ្វើការងារ នៅក្នុងកាស៊ីណូរបស់លោកឡើយ។ លោកបន្ថែមថា ស្ត្រីដៃដល់បានទាក់ទងជាមួយអ្នកផ្សេងទៀត រួចដឹកញីបន្ស៊ីឈ្មោលឱ្យទៅដេកជាមួយភ្ញៀវ តែនាងដែលមកជាមួយមិនព្រម ក៏វាយនារីរងគ្រោះបណ្តាលឲ្យរបួស។ លោកបានបន្តថា នៅក្នុងកាស៊ីណូរបស់គាត់មានការដាក់វិន័យតឹងរ៉ឹង គឺមិនឲ្យមានបុគ្គលិកណាម្នាក់វាយតប់គ្នានៅកន្លែងធ្វើការឡើយ។

ពាក់ព័ន្ធករណីហឹង្សានេះ លោកវរសេនីយ៍ត្រី នង វណ្ណនី ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ខាងលោកបានទទួលពាក្យបណ្តឹងរួចហើយពីនារីរងគ្រោះ  ហើយក៏បានហៅស្ត្រីដៃដល់មកសួរនាំរួចរាល់ដែរ។ លោកបន្តថា នារីរងគ្រោះគ្រាន់តែដាក់ពាក្យបណ្តឹង ចំពោះបញ្ហាប្រើអំពើហិង្សាដោយចេតនាទៅលើរូបនាងប៉ុណ្ណោះ មិនបាននិយាយអ្វីលើសពីនេះនោះទេ ព្រោះនាងយោគយល់ថា បានរាប់អានគ្នាពីមុនមក ដូច្នេះខាងសមត្ថកិច្ចកំពុងពិចារណា ដើម្បីចាត់ការតាមនីតិវិធី៕ ស សារ៉េត

ប្រភព៖ Nokorwatnews

  • មេការហាងរាត្រីបាត់ដំបងចាប់នារីវ័យក្មេង វាយដំឲ្យរបួសធ្ងន់ នៅក្នុងបន្ទប់ភោជនីយដ្ឋានកាស៊ីណូ ម្តុដពេជ្រ បង្ខំឲ្យដេកជាមួយប្រុស已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:កំសាន្ត
Tags: