សម្តេចតេជោ ហ៊ុន សែន ចងដៃគូដណ្តឹងទើបភ្ជាប់ពាក្យ ២០០០ ដុល្លារ ក្នុងឱកាសចុះពិនិត្យស្ថានភាពវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ

ឧត្តរមានជ័យ)៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចុះពិនិត្យមើលស្ថានភាព វិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ សម្តេចបានជួបជាមួយ គូដណ្តឹងថ្មីថ្មោង១គូ ដែលទើបភ្ជាប់ពាក្យ ហើយសម្តេចបានចងដៃអ្នកទាំង២ នូវទឹកប្រាក់ចំនួន២០០០ដុល្លារ។

គូដណ្តឹងថ្មីថ្មោងទាំងពីរ បានបង្ហាញអារម្មណ៍រំភើបឥតឧប្បមា ដែលទទួលបានចំណងដៃពីសម្តេចតេជោ ហ៊ុន សែន និងបានថ្លែងអំណរគុណ និងជូនពរឲ្យសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អ បន្តការដឹកនាំប្រទេសឲ្យ មានការរីកចម្រើនថែមទៀត៕

ប្រភព៖ freshnewsasia


Related Posts