ចង់​ដឹង Ford Ranger ខុស​ពី​រថយន្ត Pickup ដទៃ​ដូចម្ដេច​អត់?

រថយន្ត Ford Ranger Pickup (ភីកអាប់) ត្រូវ​គេ​ពេញ​និយម​នៅ​កម្ពុជា ព្រោះ​តែ​កម្ពុជា​មាន​ស្ថានភាព​ផ្លូវ​នៅ​មាន​ការ​លំបាក​ច្រើន ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​តម្រូវ​ការ​រថយន្ត​ដែល​មាន​ភាព​ធន់ និង​រឹងមាំ​សម្រាប់​ការ​បើក​បរ​លើ​ផ្លូវ​លំបាក។ ម្យ៉ាង​ទៀត រថយន្ត​ប្រភេទ​នេះ​ស៊ី​ប្រេង​តិច សន្សំ​សំចៃ​ខ្ពស់​ ផ្ដល់​សុវត្ថិភាព​ខ្ពស់ ថែម​ទាំង​ជួយ​កាត់​បន្ថយ​ការ​ប៉ះពាល់​ដល់​បរិស្ថាន​បាន​ច្រើន ខុស​ពី​រថយន្ត​ភីកអាប់​ដទៃ​ទៀត។

 

ដើម្បី​យល់​កាន់​តែ​ច្បាស់ Ford នឹង​បង្ហាញ​បច្ចេកវិទ្យា​សំខាន់ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ Ford Ranger ជា​ជម្រើស​ទី១​របស់​អតិថិជន និង​ចំណុច​ខុស​ប្លែក​ពី​រថយន្ត​ភីកអាប់​ដទៃ៖

 

• ប្រព័ន្ធ​ផ្ដល់​ដំណឹង​នៅ​ពេល​បើកបរ​ចេញ​ពី​គន្លង និង​ឧបករណ៍​ផ្ដល់​ដំណឹង​ពេល​ចេញ​ពី​គន្លង (Lane Keeping Alert and Lane Keeping Aid) ជា​ប្រព័ន្ធ​មួយ​ដែល​អាច​ផ្ដល់​ជូន​អ្នក​បើកបរ​សម្រាប់​ការពារ​ ចំពោះ​ការ​ចាកចេញ​ពី​គន្លង​ផ្លូវ​របស់​ខ្លួន​ដោយ​ចៃដន្យ​នៅ​ពេល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន។

 

ចង់​ដឹង Ford Ranger ខុស​ពី​រថយន្ត Pickup ដទៃ​ដូចម្ដេច​អត់?

 

• ប្រព័ន្ធ​បន្ថយ​ល្បឿន និង​រក្សា​គំលាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្តិ (Adaptive Cruise Control) បាន​ផ្ដល់​នូវ​ភាព​រំញោច ដើម្បី​កំណត់​ទៅ​លើ​ល្បឿន ក៏​ដូចជា​ចម្ងាយ​ចំពោះ​រថយន្ត​ដែល​បើក​នៅ​ពី​ខាង​មុខ ដែល​បង្កើត​ឡើង​គោល​បំណង​ធ្វើ​យ៉ាង​ណា​បញ្ចៀស​អ្នក​បើកបរ​ឲ្យ​ចៀស​ផុត​ពី​ការ​បើកបរ​លើស​ល្បឿន​ដែល​បាន​កំណត់។

 

ចង់​ដឹង Ford Ranger ខុស​ពី​រថយន្ត Pickup ដទៃ​ដូចម្ដេច​អត់?

 

• ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​នៅ​ខាង​មុខ (Forward Collision Alert) ឧបករណ៍​នេះ​មាន​ទំនាក់​ទំនង​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​កំណត់​ល្បឿន​រថយន្ត​ ដែល​អាច​ផ្ដល់​ឲ្យ​អ្នក​បើក​បរ​អាច​ធ្វើ​ការ​ពិនិត្យ​ពី​ចន្លោះ​សុវត្ថិភាព​នៃ​រថយន្ត​របស់​គាត់​នៅ​ក្នុង​ចម្ងាយ​សុវត្ថិភាព​មួយ។

 

ចង់​ដឹង Ford Ranger ខុស​ពី​រថយន្ត Pickup ដទៃ​ដូចម្ដេច​អត់?

 

• ប្រព័ន្ធ​ជំនួយ​ចូល​ចត​ផ្នែក​ខាង​មុខ និង​កាមេរ៉ា​សុវត្ថិភាព​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត (Front and Rear Park Assist) ការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​រំញោច​សម្រាប់​ការពារ​នូវ​ឧបសគ្គ​ផ្សេងៗ​ ព្រម​ទាំង​ផ្ដល់​ជូន​អ្នក​បើក​បរ​នូវ​ការ​ផ្ដល់​ដំណឹង​នៅ​ពេល​ដែល​រថយន្ត​បាន​ជួប​ឧបសគ្គ​ផ្សេងៗ ដូចជា ពេល​កំពុង​ចូល​ចត​ជាដើម។ កាមេរ៉ា​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត​បាន​ផ្ដល់​រូបភាព​ច្បាស់ រេ​ទៅ​តាម​ចង្កូត ដែល​អាច​ផ្ដល់​ភាព​ទុក​ចិត្ត​ខ្ពស់​សម្រាប់​អ្នក​បើកបរ​នៅ​ពេល​ចូល​ចត។

 

• ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ផ្លូវ​កោង និង​រអិល (Electronic Stability Program) ជាមួយ​នឹង​ប្រព័ន្ធ​ទប់​លំនឹង​របស់​រថយន្ត Ford Ranger អាច​ធ្វើការ​ទប់​លំនឹង​របស់​រថយន្ត​នៅ​ពេល​ដែល​រថយន្ត​ចង់​ឈាន​ទៅ​រក​ការ​ក្រឡាប់​បាន។

 

• ជាមួយ​នឹង​បច្ចេកវិទ្យា​ផ្សេង​ទៀត​ដែល​មាន​នៅ​លើ​រថយន្ត Ford Ranger ស៊េរី​ថ្មី​នោះ​គឺ ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត និង​ចុះ​ចំណោត អាច​ជួយ​ឲ្យ​អ្នក​បើកបរ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​បើក​រថយន្ត​ឡើង​ចំណោត និង​កាត់​បន្ថយ​នូវ​ស្ថានភាព​រអិល​មិន​ឲ្យ​រថយន្ត​រអិល​ទៅ​មុខ​លឿន​ពេក​នៅ​ពេល​ដែល​ចុះ​ពី​ចំណោត។

 

• ប្រព័ន្ធ​ជំនួយ​ក្នុង​ការ​ចាប់​ហ្វ្រាំង​បន្ទាន់ (Emergency Brake Assist) ដែល​ផ្ដល់​នូវ​សំពាធ​ខ្ពស់​សម្រាប់​ប្រព័ន្ធ​ហ្វ្រាំង​របស់​រថយន្ត​ក្នុង​ការ​បង្កើន​កម្លាំង​របស់​ហ្វ្រាំង​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ជាង​មុន​នៅ​ពេល​​អ្នក​បើកបរ​ចាប់​ហ្វ្រាំង​នៅ​ក្នុង​ករណី​បន្ទាន់។

 

• ប្រព័ន្ធ​ទប់​ទម្ងន់​របស់​រថយន្ត​នេះ​វិញ ក៏​មាន​សមត្ថភាព​ខ្ពស់​ផង​ដែរ​ពោល​គឺ​អូស ឬ​សណ្ដោង​បាន​រហូត​ដល់ ៣ ៥០០ គីឡូក្រាម ​ជាមួយ​នឹង​ទំហំ​នៃ​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត​អាច​ផ្ទុក​ទម្ងន់​បាន​រហូត​ដល់ ១ ១៧៥ គីឡូ​ក្រាម​ផង​ដែរ។ ប្រភេទ​រថយន្ត​ដែល​មាន​នូវ​លក្ខណៈ​បែប​នេះ ក៏​កម្រ​មាន​ចំពោះ​ស៊េរី​រថយន្ត​ភីកអាប់​ណាស់ ​ពោល​គឺ​មាន​តែ​ចំពោះ​ប្រភេទ​រថយន្ត Ranger នេះ​តែ​ប៉ុណ្ណោះ។

 

• ការ​រចនា​ស្រស់​ស្អាត​ទាំង​ផ្នែក​ខាង​ក្រៅ និង​ផ្នែក​ខាង​ក្នុង​រថយន្ត ដែល​ចង្កៀង​ផ្នែក​ខាង​មុខ​មាន​ប្រព័ន្ធ​បិទ​បើក​ភ្លើង​ដោយ​ស្វ័យ​ប្រវត្តិ រួម​ជាមួយ​ការ​រចនា​ដ៏​ទាក់ទាញ​ជាមួយ​នឹង​ចង្កៀង​គជ់។ ផ្នែក​ខាង​ក្នុង​ ត្រូវ​បាន​រចនា​ឡើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ជា​ពិសេស​តាប្លូ​ស្បែក​យ៉ាង​ស្រស់​ស្អាត។

 

ចង់​ដឹង Ford Ranger ខុស​ពី​រថយន្ត Pickup ដទៃ​ដូចម្ដេច​អត់?

 

ចង់​ដឹង Ford Ranger ខុស​ពី​រថយន្ត Pickup ដទៃ​ដូចម្ដេច​អត់?

 

• អាច​បើកបរ​កាត់​ទឹក​ជ្រៅ ពោល​គឺ​ជម្រៅ ៨០០ មិល្លីម៉ែត្រ ជាមួយ​នឹង​កម្ពស់​ឡាន​ដែល​ផុត​ពី​ដី​កម្ពស់​ ២៣០​មិល្លីម៉ែត្រ​ដែល​បាន​រចនា​ឡើង​យ៉ាង​សក្ដិសម​ជាមួយ​នឹង​គ្រប់​ស្ថាន​ភាព​ផ្លូវ។

 

ចង់​ដឹង Ford Ranger ខុស​ពី​រថយន្ត Pickup ដទៃ​ដូចម្ដេច​អត់?

 

• ប្រព័ន្ធ​សម្រាប់​សាក​ថ្ម​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​របស់​រថយន្ត​នេះ​គឺ​មាន​សមត្ថភាព​រហូត​ដល់​ ២៣០​វ៉ុល ដែល​អាច​ផ្ដល់​ថាមពល​សម្រាប់​សាក​ថ្ម​ទៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ ដូចជា កុំព្យូទ័រ​យួរ​ដៃ​ជា​ដើម។

 

ដើម្បី​ឲ្យ​កាន់​តែ​យល់​ច្បាស់ សូម​ទស្សនា​វីដេអូ៖

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 012 333 975 (ភ្នំពេញ) ឬ 063 766 661 (សៀមរាប) ឬ ចូល​ផេក​ហ្វេសប៊ុក www.facebook.com/RMAFordCambodia ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម