បទ «ជាប់រវល់» របស់ សាន ផានិត ថតថ្មីប្លែកយ៉ាងណាដែរ? (មានវីដេអូ)

6 Videos


ក្រោយពីបាត់មុខពីសិល្បៈមួយរយៈមក លោក សាន ផានិត បានហក់ចូលក្នុងសិល្បៈសារជាថ្មី ។ ក្នុងនោះ លោក សាន ផានិត បានជ្រើសយកបទចម្រៀង ដែលទទួលបានការគាំទ្រពីសំណាក់មហាជនគឺបទ«ជាប់រវល់» មកថតខារ៉ាអូខេសារជាថ្មីម្តងទៀត ។ តោះទស្សនា និង ស្តាប់កម្សាន្តជាមួយបទចម្រៀងរបស់លោក សាន ផានិត ទាំងអស់គ្នាមើលពីរោះ និង ប្លែកយ៉ាងណាដែរ ? ។

បទ «ជាប់រវល់» របស់ សាន ផានិត ថតថ្មីប្លែកយ៉ាងណាដែរ? (មានវីដេអូ)

គេនៅចាំបានថា លោក សាន ផានិត ធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេង កាលពីប៉ុន្មានឆ្នាំមុន ។ បទចម្រៀងរបស់លោកដែលទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនមានដូចជាបទ «ទូរស័ព្ទប្រាប់ផង» «ជាប់រវល់» និង បទ«i miss u like crazy»ជាដើម ។

បទ «ជាប់រវល់» របស់ សាន ផានិត ថតថ្មីប្លែកយ៉ាងណាដែរ? (មានវីដេអូ)

បន្ទាប់ពីផ្អាកពីសិល្បៈមួយខ្យល់ធំ តារាចម្រៀងដែលនិយមកោរសក់រូបនេះបានហក់ចូលក្នុងសិល្បៈសារជាថ្មី ។ សាន ផានិត បានបង្ហាញមុខតាមឆាកប្រគុំតន្ត្រីនៃស្ថានីយទូរទស្សន៍នានា ។ ថ្មីៗនេះលោក សាន ផានិត ក៏បានជ្រើសយកបទចម្រៀង «ជាប់រវល់»ដែលលេចធ្លោរកាលពីប៉ុន្មានឆ្នាំមុនមកថតខារ៉ាអូខេសារជាថ្មីម្តងទៀត ក្រោមការផលិតរបស់ g-rise Media ។

បទ «ជាប់រវល់» របស់ សាន ផានិត ថតថ្មីប្លែកយ៉ាងណាដែរ? (មានវីដេអូ)

អ្វីដែលកត់សម្គាល់នោះ លោកបានជ្រើសយកស្រីស្អាត រីយ៉ា និង លោក ខាត់ វ៉ៃហាំង ជាតួសម្តែងនៅក្នុងបទចម្រៀងមួយនេះ ។ លោក សាន ផានិត រំពឹងថា បទចម្រៀង«ជាប់រវល់»ដែលយកមកថតសារជាថ្មីនេះ គឺតម្រូវទៅតាមទីផ្សារបច្ចុប្បន្ននឹងទទួលបានការគាំទ្រពីសំណាក់មហាជនជាពុំខាន ៕

ចេនី

បទ «ជាប់រវល់» របស់ សាន ផានិត ថតថ្មីប្លែកយ៉ាងណាដែរ? (មានវីដេអូ)បទ «ជាប់រវល់» របស់ សាន ផានិត ថតថ្មីប្លែកយ៉ាងណាដែរ? (មានវីដេអូ)បទ «ជាប់រវល់» របស់ សាន ផានិត ថតថ្មីប្លែកយ៉ាងណាដែរ? (មានវីដេអូ)